Post Top Ad

Monday, February 20, 2017

វិធីសាស្ត្រថ្មី ៣យ៉ាងដើម្បីការពារភ្នែករបស់លោកអ្នកនៅពេលអ្នកធ្វើការយូរជាមួយកុំព្យូទ័រ


play computer​ | កុំព្យូទ័រ

(ចំណេះដឹង)៖ ដូចអ្នកបានរួចមកហើយថាពន្លឺកុំព្យូទ័រ អាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកបាន ប៉ុន្តែក៏មានវិធីអាចជួយការពារផងដែរមានដូចខាងក្រោម៖

១. ឈឺសាច់ដុំ
ពន្លឺដែលចេញពីកុំព្យូទ័របានចូលទៅបំផ្លាញឆ្អឹងរបស់លោកអ្នក។ អ្នកដែលអង្គុយនៅមុខកញ្ចក់កុំព្យូទ័រ ក្នុងរយៈពេលយូររាប់ម៉ោង នឹងមានអារម្មណ៍ថា ឈឺភ្នែក ឈឺភ្នែករូយដៃជើង ដើមក។ ដូច្នេះ តម្រូវបង្កើនភាពរឹងមាំដល់ឆ្អឹង ដោយពិសាទឹកដោះគោ ត្រីតូចៗ បន្លែផ្ទី និងថ្លើមសត្វ ដើម្បីឱ្យសព៌ាង្គកាយ ​បានទទួលកាល់ស្យូមបន្ថែម។ បន្ថែមលើពីនេះ ក៏ត្រូវទទួលបានបាយអង្គរសំរូប គ្រាប់ផ្កាឈូករ័ត្ន សណ្តែក និងគ្រាប់ធញ្ញជាតិទាំងនេះ ជួយឱ្យសាច់ដុំមានភាពធូរស្រាលឡើងវិញ។

២. ស្រវាំងភ្នែក
អ្នកដែលអង្គុយធ្វើការជាមួយកុំព្យូទ័រ ច្រើនជាង៣ម៉ោង ក្នុងថ្ងៃ អាចធ្វើឱ្យភ្នែកឆាប់មីញ៉ូប។ ដូច្នេះ អ្ន​កអាចការពារទុកជាមុនបាន ដោយបរិភោគបន្លែខាត់ណា ម្ទេសប្លោក ដំឡូងជ្វា ស្លឹកព្រិច (បន្លែផ្អែម) ស្លឹកបាស ដែលសម្បូរសារធាតុលូតេអ៊ីន ( Lutein) និងស៊ីសែនធីន (Zexanthin) ជាសារធាតុអាហារបំប៉នភ្នែក។ អ្នកក៏គួរទទួលទានអាហារការ៉ុត ស្ពៃ ល្ពៅ ជាប្រចាំផងដែរ ព្រោះបន្លែទាំងនេះ មានសារធាតុបេតា-ខារ៉ូទីនច្រើន ជួយបំប៉ន និងទ្រទ្រង់ភ្នែក បានយ៉ាងប្រសើរ។

៣. កើតស្នាមជ្រួញនៅចុងភ្នែក
ពន្លឺដែលចាំងចេញពីកុំព្យូទ័រ អាចជ្រាតចូលទៅបំផ្លាញភាពយឺតរបស់ស្បែក ធ្វើឱ្យរន្ធរោមនៅលើស្បែក កាន់តែរីកធំៗទៅ ជាងមុន មានស្នាមផ្នត់នៅខាងចុងភ្នែក ថែមទាំងជំរុញឱ្យកើតជាមេរោគមុនទៀតផង។
ដូច្នេះ ដើម្បីការពារស្បែកមុខ កុំឱ្យឆាប់ជ្រីវជ្រួញ អ្នកគួរតែទទួលទានការ៉ុត ក្រូចពោធិ៍សាត់ ល្ពៅ និងបន្លែ ផ្លែឈើស្រស់ៗ ឱ្យបានច្រើន និងញឹកញាប់ ព្រោះបន្លែ ផ្លែឈើទាំងនេះ ក្រៅពីមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ការពារមិនឱ្យកើតជ្រីវជ្រួញ វាថែមទាំងជួយបំប៉នស្បែកមុខឱ្យស្រស់ស្អាតថែមមួយកម្រិតទៀតផង៕


ដោយ៖ CC
ប្រភព៖ top7days