Post Top Ad

Tuesday, February 21, 2017

គ្រាន់តែងូតទឹកផ្កាឈូកមានសារៈប្រយោជន៍ ៤យ៉ាងដែលយើងមិនដែលធ្លាប់ដឹង


Women take shower

(ចំណេះដឹង)៖ អ្នកដឹងទេថា ការងូតទឹកមិនត្រឹមតែធ្វើឲ្យរាងកាយស្រស់បស់ និងចិត្តភ្លឺថ្លាប៉ុណ្ណោះទេ តែវាថែមទាំងជួយរក្សាសុខភាព និងជួយកម្ចាត់ជំងឺជាច្រើនប្រភេទទៀតផង ប្រសិនបើអ្នកងូតទឹក ដោយទុយោផ្កាឈូកយ៉ាងត្រឹមត្រូវ តាមវីធី និងជ្រើសរើសប្រើផលិតផលងូតទឹក ដែលមានក្លិនស្របដូចខាងក្រោម៖
គុណប្រយោជន៍ការកាត់បន្ថយ អាការឈឺក្បាលដែលបណ្តាលមកពីភាពតានតឹង នៃសាច់ដុំ៖
វិធីងូតទឹកៈ ដាក់កន្សែងពោះគោផ្ទាំងតូច មួយគ្របពីលើស្មា ហើយបើកទឹកក្តៅឧណ្ណៗ ឲ្យហូរកាត់កន្សែងពោះគោស្រោចពីលើស្មា និងកមួយសន្ទុះ។ បន្ទាប់មកប្តូរទៅជាទឹកត្រជាក់ឲ្យបានប្រហែល ១០វិនាទី ដើម្បីជម្រុញភ្ញោច ការធ្វើចលនារបស់ឈាម។
១. ​គុណប្រយោជន៍ព្យាបាលជំងឺផ្តាសាយ
ងូតទឹកក្តៅឧណ្ណៗ ដោយឲ្យទឹកហូរកាត់តាមចង្អូរសងខាងច្រមុះ ហើយច្របាច់ម៉ាស្សាក្តោងច្រមុះ ដោយម្រាមដៃទាំងសងខាងមួយសន្ទុះ។ បន្ទាប់មកប្តូរជាមកជាទឹកត្រជាក់វិញ ដោយបាញ់ទឹកស្រោចតាំងពីលើ រហូតដល់កំភួនជើង។
២. គុណប្រយោជន៏បន្ថយការឈឺចាប់ខ្នង
បង្ហូរទឹកក្តៅឧណ្ណៗស្រោចលើខ្នង បន្ទាប់មកយកអេប៉ុងជ្រលក់សាប៊ូ និងប្រេងចាប់សរសៃ ដើម្បីយកមកដុះឆ្អឹងខ្នង។
៣. គុណប្រយោជន៍កាត់បន្ថយភាពតានតឹងនៃអារម្មណ៍
ងូតទឹកក្តៅដែឡហូរតិចៗ ដែលមានចរន្តហូរស្ថិតស្ថេរ ដើម្បីជួយពង្រីកសរសៃឈាម និងធ្វើឲ្យឈាមរត់បានល្អ។ ប្រើបាតដៃដុសរឹតចុះឡើងៗតាមដៃ ជើង និងបរិវេណពោះ ក្នុងខណៈពេលងូតទឹកជម្រះរាងកាយ ដោយមិនប្រញាប់ប្រញាល់ពេក។ ត្រូវប្រើរយៈពេលងូតទឹកជម្រះរាងកាយប្រមាណ១០នាទី។
៤.​ គុណប្រយោជន៍កាត់បន្ថយ អាការៈរមួលក្រពើ ឬបន្ធូរអាការៈសាច់ដុំរួមរឹត
ប្រើច្រាសដុសខ្លួន ដើម្បីភ្ញោចចលនាឈាម និងបន្ថែមអុកស៊ីសែនដល់សាច់ដុំ។ ប្រើក្រណាត់ជ្រលក់ទឹកក្តៅឧណ្ណៗ មកគ្របពីលើកន្លែងរមួលក្រពើមួយស្របក់ ហើយប្រើបាតដៃដុសលញ់សាប៊ូចារាងរង្វង់ នៅលើបរិវេណសាច់ដុំដែលតឹង។ បន្ទាប់មកលាងជម្រះដោយទឹកត្រជាក់ ហើយប្តូរទៅជាទឹកក្តៅឧណ្ណស្រោចខ្លួនមួយសន្ទុះ រួចសើមងូតទឹកត្រជាក់ម្តងទៀត ប្រហែល ២ទៅ ៣នាទី ជាការស្រេច៕

ដោយ៖ CC
ប្រភព៖ khmertalking