នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ PPIU នៅព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ "គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនោះ គឺមីក្រូហិរញ្ញវត្ថុប្រាសាក់ ដាក់ Logo អក្សរ (រ) គាត់និយាយថាមានន័យថា រៀល រៀល រៀល តែប្រជាពលរដ្ឋមានគិតថារៀលឯណា គាត់គិតថា រដ្ឋ រដ្ឋ រដ្ឋ ជំពាក់លុយរដ្ឋ"។
សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តទៀតថា ដូច្នេះហើយដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំថា របស់រដ្ឋ ត្រូវតែធ្វើការទៅលើរឿងនេះឱ្យបានច្បាស់លាស់។ សម្ដេចមានប្រសាសន៍បន្តទៀតថា ផ្ដាំទៅប្រាសាក់ឱ្យប្ដូរ Logo ឱ្យលឿនបំផុតកុំឱ្យមានការយល់ច្រឡំបន្តទៀត តែបើមិនព្រមប្ដូរទេសម្ដេចនឹងឱ្យធនាគារជាតិចាត់ការទៅលើរឿងនេះក្រៅប្រព័ន្ធតុលាការហើយ។
មិនត្រឹមតែប៉ុនោះសម្ដេចថែមទាំងកំណត់រយៈពេលមួយឆ្នាំឲ្យគ្រប់ស្ថាប័នសារព័ត៌មាន ទូរទស្សន៍ ទាំងអស់ និងស្ថាប័ន ទូរសព្ទ័ក្នុងប្រទេសជួយធ្វើការផ្សព្វផ្សាយឲ្យប្រជាជនដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាជារបស់ឯកជនមិនមែនជារបស់រដ្ឋទេ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរពីធនាគារអេស៊ីលីដាផងដែរ ដែលបានចំណាយលុយ៣លានដុល្លារក្នុងការប្ដូរ Logo នេះ។
ដោយ៖ Veasna