ពេលបុរសម្នាក់មកតាមស្រលាញ់យើង សូមកុំរំពឹងខ្ពស់ពេកថាគេនឹងស្មោះត្រង់ជាមួយយើងរហូត។ ព្រោះពេលខ្លះគ្រាន់តែគេលចិត្ត ឬមើលពីអត្តចរិកយើងជាមុនសិន រួចបានពិចារណាតាមក្រោមក៏ថាបាន។ ដូចនេះខ្លួនជាស្រីមិនគួរធ្វើរឿង ៥ យ៉ាងនេះទេ៖
១.កុំតបការស្រលាញ់លឿនពេក
ពេលបុរសតាមស្រលាញ់ដំបូងៗ យើងមិនគួរឆាប់ទទួលក្តីស្រលាញ់នោះភ្លាម។ ព្រោះធ្វើយើងងាយនឹងទទួល គេអាចនឹងដកខ្លួនចេញទៅវិញភ្លែតដែរ ព្រោះពេលខ្លះប្រុសៗចង់ឈ្នោះចិត្តស្រីមួយឆាវតែប៉ុណ្ណោះ។
២.កុំទាមទារទៅជួបគ្រួសារគេ
ត្រូវចាំទុកថាបើបុរសនោះស្រលាញ់យើងទុកជាអនាគត គេនឹងសុំយើងទៅជួបគ្រួសារគេដោយខ្លួនឯង។ តែបើយើងជាយើងទាមទារទៅសុំជួបវិញ នោះគេគ្មានថ្ងៃនាំយើងទៅជួបឡើយ ហើយនឹងរកវិធីដោះដៃចោល ព្រោះគេគិតថាយើងជាមនុស្សចិត្តងាយ ស្គាល់គ្នាមិនទាន់បានប៉ុន្មានផងចង់ទៅលេងផ្ទះគេបាត់។
៣.កុំបបួលគេដើរលេងមុន
ប្រសិនបើបុរសនោះទើបតែតាមញ៉ែថ្មីៗទេនោះ កុំហ៊ានហាមាត់បបួលគេទៅដើរលេងអី។ ព្រោះការដែលយើងហានហៅទៅដើរលេង ទាំងដែលគេមិនធ្លាប់គិតហៅយើងទៅដើរលេងផងនោះ ហើយអាចឲ្យមនុស្សប្រុសឆាប់វាយតម្លៃស្រីៗណាស់។
៤.កុំទាមទារឲ្យគេទិញរបស់
បើហានសុំគេទិញកាដូ ឬរបស់របរអ្វីផ្សេងទៀតនោះ ធានាថាគេនឹងសុំបែបពីអ្នកភ្លាម។ ព្រោះបើគេជាបុរសពិតជាស្រលាញ់យើងមែន គេនឹងទិញកាដូជូនដោយខ្លួនឯង។
៥.កុំទិញរបស់ជូនគេ
ត្រូវដឹងថាបើទិញអ្វីជូនគេ អ្នកនឹងបាត់បង់តម្លៃភ្លាមៗ ព្រោះមនុស្សប្រុសគិតថាអ្នកជាមនុស្សស្រីដែលងាយស្រួលញ៉ែ និងចង់ចាប់គេឲ្យជាប់ដោយរបស់នោះ។
ដោយ៖ BM
ប្រភព៖ Hack life