Post Top Ad

Friday, February 17, 2017

តើមេធាវីនៅអឺរ៉ុប គាត់បាននិយាយអ្វីនៅពេលគាត់ជួបនិងមនុស្សស៊ីស្មៅ (ទាស់អានទាំងអស់គ្នា)


នៅរសៀលមួយមានមេធាវីអឺរ៉ុបខាងកើតម្នាក់បានជិះរថយន្តធំដ៏ទំនើបរបស់គាត់ហើយរំពេចនោះ គាត់បានឃើញបុរសពីរនាក់កំពុងស៊ីស្មៅនៅសួនច្បារតាមដងផ្លូវ ។ដោយមានអារម្មណ៍ មិន ស្រណុកចិត្តសោះគាត់ក៏បានប្រាប់ឱ្យអ្នកបើកបរឈប់ឡានចេញក្រៅស៊ើបមើលថីបានជាមនុស្សសោះបែរជាទៅស៊ីស្មៅ ។ នៅពេលនោះលោក មេធាវីបានសួរបុរសម្នាក់យ៉ាងដូច្នេះថា ” ហេតុអ្វី បានជាលោកស៊ីស្មៅ ?” ។បុរសក្រីក្ររូបនោះបានតបវិញ ថា ” យើង មិនមាន ប្រាក់សម្រាប់ ទិញ អាហារ ឡើយដូច្នេះហើយយើងត្រូវបង្ខំចិត្ត ស៊ី ស្មៅ ” ។ ក្រោយឮដូច្នេះមេធាវីបានតបវិញថា ” អ៊ីចឹង លោកមកផ្ទះរបស់ខ្ញុំខ្ញុំនឹងចិញ្ចឹមលោក ” ។ដោយឮដូច្នេះបុរសក្រីក្របានតបវិញ   ថា ” ប៉ុន្តែអត់ទោសលោក ! ខ្ញុំមានប្រពន្ធនិងកូនពីរនាក់ ។ ពួកគេនៅក្រោមដើមឈើ នោះ ” ។ មេធាវីបានតបយ៉ាងលឿន ថា ”នាំពួកគេមកជាមួយមកអ៊ីចឹង ” ។ក្រោយនិយាយចប់ ជាមួយបុរសក្រីក្រទីមួយមេធាវីបានសម្លឹងមើលបុរសទីពីរហើយនិយាយទៅបុរសនោះ ថា ” លោកក៏អាចមកជាមួយខ្ញុំបានដែរ ” ។បុរសទីពីរបានតបទាំងកំសត់វិញថា ” ប៉ុន្តែ អត់ ទោសលោក! ខ្ញុំមានប្រពន្ធនិងកូនប្រាំមួយ នាក់ ” ។ មេធាវីបានតបដោយមិនស្ទាក់ស្ទើរ យ៉ាងដូច្នេះ ថា ” ពួកគេក៏អាចមកជាមួយបានដែរ ” ។បន្ទាប់មកទាំងអស់គ្នាបានឡើងរថយន្តដ៏ធំរបស់គាត់រួចដឹកទៅផ្ទះគាត់វឹងតែម្តង ។នៅពេលជិះតាមផ្លូវប្រពន្ធបុរសក្រីក្រទីមួយបាននិយាយទៅកាន់មេធាវី យ៉ាង ដូច្នេះ ថា ” លោកពិតជាចិត្តល្អ ណាស់! ខ្ញុំសូមអរគុណលោកចំពោះអំពើល្អនេះ ” ។

ដោយឮដូច្នេះមេធាវីបានឆ្លើយតបវិញ ថា ” ខ្ញុំពិតជារីករាយណាស់ដែលបានធ្វើ រឿងនេះ ។ អ្នកទាំងអស់គ្នាប្រាកដជាស្រឡាញ់ផ្ទះខ្ញុំព្រោះស្មៅផ្ទះខ្ញុំដុះជិតមួយម៉ែត្រឯណោះ “៕
ដោយ៖NSN