Post Top Ad

Monday, February 27, 2017

សត្វទាឈ្មោលតូចៗរាប់ពាន់ក្បាល ត្រូវបានដាក់ស្រុះទឹកក្តៅសម្លាប់ សឹងតែរាល់ថ្ងៃនៅចិន

ចិន៖ គួរឲ្យអាសូរណាស់! កូនទាឈ្មោលតូចៗ រាប់ពាន់រាប់សែនក្បាល ត្រូវបានគេប្រមូលស្រុះទឹកក្តៅបោចរោម ងាប់សឹងជារៀងរាល់ថ្ងៃក្នុងកសិដ្ឋានចិញ្ចឹម ឬកសិដ្ឋានសម្រាប់ភ្ញាស់ស៊ុតមួយកន្លែងនៅក្នុងប្រទេសចិន ដោយសារតែ ពួកវាត្រូវបានចាត់ទុកគ្មានប្រយោជន៍ ភ្ញាស់ស៊ុតមិនបាន។
ទីកន្លែងចិញ្ចឹមដោយមិនមានបញ្ជាក់អត្តសញ្ញាណមួយនេះ ត្រូវបានគេចាត់ទុកថាជាកសិដ្ឋានដ៏ធំមួយនៅក្នុងភាគខាងត្បូងប្រទេសចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិ Tongqiao ខេត្តហូណាន។
អ្នកយកព័ត៌មានម្នាក់ឈ្មោះ Li Gen ដែលថតបានទិដ្ឋភាពសម្លាប់កូនទាឈ្មោលតូចៗរាប់ពាន់ក្បាល នៅកន្លែងចិញ្ចឹមមាន់ បានបញ្ជាក់ថា «នេះគឺជារឿងមួយដែលពួកគេអនុវត្តជាទូទៅហើយនៅក្នុងតំបន់នេះ។ សត្វទាទាំងអស់នេះ មានអាយុមិនលើសពី៤ថ្ងៃទេ ហើយពួកវាទាំងនេះគ្មានតម្រូវការចាំបាច់សម្រាប់ចិញ្ចឹមឡើយ ហើយមួយវិញទៀតបើសិនទុកចិញ្ចឹមនោះ ពួកគេនឹងត្រូវខាតថ្លៃចំណាយ ទើបដូច្នោះពពួកកូនទាឈ្មោលអស់ ត្រូវបានគេប្រមូលមកសម្លាប់សឹងតែរៀងរាល់ថ្ងៃ»
សម្រាប់បុគ្គលិកនៅក្នុងកន្លែងចិញ្ចឹម ឬកន្លែងភ្ញាស់នេះវិញ បានប្រាប់មកកាន់អ្នកយកព័ត៌មានថា «ស៊ុតដែលបានកើតចេញពីសត្វទា ត្រូវការពេលរយៈពេល២០ថ្ងៃ ដើម្បីភ្ញាស់ចេញជារូបរាង។ ក្រោយមកទៀតពួកយើងក៏បានចាត់ចែងវាជា២ក្រុម មួយឈ្មោល និងមួយទៀតញី» 
បុគ្គលិកដែលមិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួន បានបន្តទៀតថា «សម្រាប់ទាញី ត្រូវបានប្រមូលទុកដើម្បីលក់ ដោយឡែកសម្រាប់ទាឈ្មោលវិញត្រូវយកទៅសម្លាប់ចោល ដោយសារតែពួកវាគ្មាននរណាចង់បាន ឬទិញវាយកទៅចិញ្ចឹមបន្តនោះទេ» 




បុគ្គលិកនៅកន្លែងភ្ញាស់ស៊ុតដដែលបានបន្ថែមឲ្យដឹងទៀតថា «ដើម្បីប្រឈមនឹងបញ្ហានេះ ពួកយើងបានដោះស្រាយវាតាមបែបសេដ្ឋកិច្ច ដោយសម្រេចយកពពួកទាឈ្មោលទាំងអស់ដាក់ចូលក្នុងសំណាញ់ ដើម្បីយកទៅស្រុះក្នុងទឹកក្តៅទាំងរស់ ដែលមានកម្តៅពពុះទឹក៨០អង្សា។ ក្រោយមកទៀត បន្ទាប់ពីដាក់ស្រុះទឹកក្តៅសម្លាប់ទាំងរស់ហើយ ពួកវាត្រូវបានបញ្ចូលក្នុងម៉ាស៊ីនដើម្បីធ្វើការបោចយករោមចេញ។ ក្រោយពីលាងសម្អាតរោមចេញហើយនោះ ពួកវាត្រូវបានយកទៅធ្វើជាចំនីសត្វពស់ ដោយបានលក់ទៅឲ្យអ្នកចិញ្ចឹមពស់ ឯខ្លះទៀតលក់ទៅតាមហាងអាហារនានា ដែលគេចង់បានវាយកមកធ្វើជាប្រភេទគ្រឿងផ្សំ Barbeque» ៕ 
ប្រភព ៖ Dailymail