Post Top Ad

Sunday, February 26, 2017

ថាម៉េចបុរស់ម្នាក់នេះ​ហូប​សុទ្ធ​តែ​ដុំ​ថ្ម​ ដុំ​ឥដ្ឋ​ជំនួស​បាយហើយអាចរស់នៅបានដូចមនុស្សធម្មតា

វា​ជា​រឿង​​ដ៏​កម្រ​ បាន​ជួប​ប្រទះ​នៅ​​លើ​ ពិភពលោក​ដែល​មនុស្ស ​យក​របស់​រឹង ​មក​បរិភោគ​​ជំនួស​បាយ ប៉ុន្តែ​បុរស​ឥណ្ឌា​ម្នាក់ ​​​បាន​​ញៀន​នឹង​ការ​ហូប​​​ដុំ​ឥដ្ឋ ​ដុំ​ថ្ម និង​ភក់​ប្រចាំ​ថ្ងៃ​ទៅ​ហើយ។
បុរស​រូប​នេះ​មាន​ឈ្មោះ Pakkirappa Hunagundi អាយុ​៣០​ឆ្នាំ ​រស់​នៅ​រដ្ឋ Karnataka ​បាន​កើត​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា​ Pica ដោយ​ធ្វើ​ឲ្យ​គាត់​ចេះ​តែ​ឃ្លាន​របស់​រឹង​ៗ​​ដែល​​មនុស្ស​ទូទៅ​មិន​អាច​ញ៉ាំ​បាន។ មែនទែន​ទៅ គាត់​​ត្រូវ​ហូប​ឥដ្ឋ ​គ្រោះ និង​​ភក់​ យ៉ាង​តិច​៣គីឡូ​ក្រាម​ជា​រៀង​រាល់​ថ្ងៃ។
Hunagundi ​​រៀប​រាប់​ពី​ប្រវត្តិ​ថា​ នៅ​អាយុ​១០​ឆ្នាំ​​ លោក​ចាប់​​ផ្ដើម​​ចូល​ចិត្ត​កម្ទេចកំទី​រឹងៗ ជា​ពិសេស​របស់​ដែល​គេ​ហូប​មិន​កើត ដូច្នេះ​គាត់​ចាប់​ផ្ដើម​ហូប​កម្ទេច​ឥដ្ឋ​ជញ្ជាំង​ផ្ទះ ​និង​ដើរ​រើស​តាម​ផ្លូវ តែ​វា​មិន​ប៉ះពាល់​ដល់​ក្រពះ​​គាត់​ឡើយ​។
​បើ​តាម​​អ្នក​ជំនាញ​​ចាត់​ទុក​ថា​​ អ្នក​កើត​ជំងឺ Pica នឹង​ឃ្លាន​​ហូប​តែ​របស់​ណា​​ដែល​គ្មាន​ជីវជាតិ​ប៉ុណ្ណោះ។ ត្បិត​​តែ​ហូប​របស់​ទាំង​នេះ​ជាង​២០​ឆ្នាំ តែ​សុខភាព​របស់​លោក​នៅ​ល្អ​មិន​គួរ​ឲ្យ​ជឿ​ទៅ​វិញ។




ប្រភព៖ Barcroft TV