Post Top Ad

Monday, February 06, 2017

ពិតជាមិនគួរអោយជឿមែនក្នុងមួយថ្ងៃ ខេត្តឧត្តរមានជ័យមានអគ្គីភ័យចំនួន ៣ កន្លែង !


ក្នុងមួយថ្ងៃ ខេត្តឧត្តរមានជ័យមានអគ្គីភ័យចំនួន ៣ កន្លែង !
ករណីទី១ បានកើតឡើងនៅវេលាម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឩត្តរមានជយ័ ភ្លើងឆេះព្រៃរាលឆេះផ្ទះ ១ ខ្នង ធ្វើអំពីឈើប្រក់ស័ង្ហសី មានទំហំ ៥ គុណ ៦ម៉ែត្រ ដែលម្ចាស់ផ្ទះឈ្មោះ ចាន់ ណារី ភេទប្រុស អាយុ ២៦ឆ្នាំ និងប្រពន្ធឈ្មោះ មើម ពៅ ភេទស្រីអាយុ ២៣ឆ្នាំ បាននាំគ្នាទៅរកស៊ីនៅប្រទេសថៃ។ អគ្គីភ័យបានឆាបឆេះផ្ទះទាំងស្រុង រួមនឹងទ្រព្យសម្បតិ្តដែលនៅក្នុងផ្ទះផងដែរ។
ករណីទី២ បានកើតឡើងនៅវេលាម៉ោង ២ និង ៥០នាទី អគ្គីភ័យបានលេបត្របាក់ទាំងស្រុង សាលាឃុំបាក់អន្លង់វែង ១ ខ្នង ដែលធ្វើពីឈើប្រក់ស័ង្ហសី មាន ទំហំ ៩ គុណ ១២ ម៉ែត្រ ហើយជង្រុកស្រូវរបស់សាលាឃុំ ក៏ត្រូវភ្លើងឆាបឆេះទាំងស្រុងមានទំហំ ៤ គុណ ៦ ម៉ែត្រ ដែលស្ថិតនៅស្រុកត្រពាំងប្រាសាទ។
មូលហេតុបណ្តាលពី ឆ្លងចរន្តអាគុយសូឡា ហើយសំភារៈត្រូវបាត់បង់រួមមាន ៖
.ស្រូវចំនួន ២ តោន
,កៅអីជ័រចំនួន ២៨០ កៅអី
.តុកឈើវែងចំនួន ២
.ទូឈើ ១, ទូដែក ៥, សូឡា ១០ ផ្ទាំង
.អាគុយស្ងួត ៤ គ្រាប់ និងឯកសាររដ្ឋបាលមួយចំនួនធំទៀត។
ករណីទី ៣ បានកើតឡើងនៅនៅវេលាម៉ោង ៣ កន្លះ ផ្ទះ ១ ខ្នង ដែលធ្វើអំពីឈើ ប្រក់ស័ង្ហសី ទំហំ ៧ គុណ ៨ ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុងបណ្តាលមកពីភ្លើងឆេះព្រៃរាលដល់។
មា្ចស់ផ្ទះឈ្មោះ ញ៉ែស ហឿន ភេទប្រុស អាយុ ៥៧ ឆាំ្ន និងប្រពន្ធឈ្មោះ លោះ រ៉ន អាយុ ៥៣ ឆ្នាំ ទ្រព្យសម្បត្តិត្រូវបានអគ្គីភ័យបំផ្លាញអស់គ្មានសល់រួម មាន ៖ .លុយចំនួន មួយលាន បីសែនរៀល
.ម៉ូតូ ១ គ្រឿង, ម៉ាស៊ីន ២ គ្រឿង, ម៉ាស៊ីនបូមទឹក ១ គ្រឿង, ម៉ាស៊ីនកាណូត ១ គ្រឿង និងអង្ករ ស្រូវ ខោអាវ និងរបស់របរ ប្រើប្រាស់ ក្នុងគ្រួសារមួយចំនួនទៀត៕



ប្រភព៖FB