Post Top Ad

Monday, February 06, 2017

វិធីសាស្រ្តងាយៗ ហើយចំណាយអស់តិចទទួលផលបានច្រើន សម្រាប់អ្នកចង់ឲ្យមេមាន់ពងបានច្រើន (មានវីដីអូ)




 រូបមន្តផលិតចំណីពីធម្មជាតិដើម្បីឲ្យមាន់ពងបានច្រើន
សូមជួយស៊ែរ ដល់បងប្អូនកសិករយើងឲ្យបានផលល្អផង
* វត្ថុធាតុដើម៖
- ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត ជីត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ ស្លឹកខ្ទឹម ស្លឹកគ្រៃ ចុងអង្ករ កន្ទក់ កំពិស ខ្ចៅខ្យង និងក្បាលត្រីតូចៗ។
*វិធីធ្វើ៖
- យកវត្ថុធាតុដើមពីប្រភេទបន្លែបៃតង (ត្រកួន ស្លឹកអង្គាដី ជីត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ និងស្លឹកខ្ទឹម) យកបរិមាណស្មើរៗគ្នា ដោយគិតជាបរិមាណសរុបប្រហែល ៣០% នៃចំណីសរុប
- ស្លឹកម្រុំ និងស្លឹកក្ទម្ពទេសចំនួន ១០%
- ចុងអង្ករ កន្ទក់ បរិមាណ ៤០%
- កំពិស ខ្ចៅខ្យង និងក្បាលត្រីតូចៗ ២០%
- យកវត្ថុធាតុដើមទាំងអស់នេះ មកចិញ្ច្រាំឲ្យល្អិត រួចយកទៅលាយច្របល់ចូលគ្នាជាមួយ និងបន្ថែមអំបិល ១ខាំ ដើម្បីបន្ថែមរសជាតិលើចំណីនេះជាការស្រេច។
*វិធីប្រើ៖
ត្រូវផ្តល់ចំណី ១ថ្ងៃ ៣ដង គឺពេលព្រឹកចន្លោះពីម៉ោង ៧ ទៅ ៨កន្លះ ពេលថ្ងៃចន្លោះពីម៉ោង ១២ ទៅម៉ោង ១ថ្ងៃត្រង់ និងពេលល្ងាចចន្លោះពីម៉ោង ៣ ទៅម៉ោង ៤ មុនឲ្យចំណីមាន់ ត្រូវធានាថា ស្នូកចំណីត្រូវតែស្អាត និងស្ងួតជាប្រចាំ។

ដោយ៖ CC
ប្រភព៖ SOPHALLETH