Post Top Ad

Tuesday, February 28, 2017

ក្រសួងអភិវឌ្ឍន៍ជនបទចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសសិស្ស និស្សិត ឲ្យចូលបម្រើការងារ ជាមន្ត្រីរាជការ

សេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសសិស្ស និស្សិត ឲ្យចូលបម្រើការងារ ជាមន្ត្រីរាជការ ក្នុងក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ ២០១៧។

ក្រសួងអភិវឌ្ឍន៍ជនបទ មានកិត្តិយសសូមជូនដំណឹងដល់ សិស្ស និស្សិតទាំង ពីរភេទ ដែលបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ និង វិទ្យាស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈ នានា ឲ្យបានជ្រាបថា សម្រាប់ឆ្នាំ ២០១៧ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី (ក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ “ប្រភេទ ក” ចំនួន ៥១ នាក់ ដើម្បីឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួង និង តាមមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្តនានា។

លក្ខខណ្ឌជ្រើសរើស៖
ត្រូវមានសញ្ជាតិខ្មែរ
មានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ (សម្រាប់បរិញ្ញាបត្រ) និង ៤០ឆ្នាំ (សម្រាប់បរិញ្ញាបត្រជាន់ខ្ពស់)ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ រឺ សញ្ញាបត្រសមមូលឡើងទៅ។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រាងរាល់ម៉ោងធ្វើការ
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ១៧:០០ នាទី។
ទីកន្លែងយកពាក្យ និង ដាក់ពាក្យ៖ នៅនាយកដ្ឋានរដ្ឋបាល និង បុគ្គលិក (ជាន់ផ្ទាល់ដី) ក្រសួងអភិវដ្ឋន៍ជនបទ កាច់ជ្រុង វិថីលេខ ១៦៩ និង មហាវិថី សហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
ក្រសួងអភិវឌ្ឍន៍ជនបទចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសសិស្ស និស្សិត ឲ្យចូលបម្រើការងារ ជាមន្ត្រីរាជការ

ក្រសួងអភិវឌ្ឍន៍ជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ


បេក្ខជន ដែលមានចំណាប់អារម្មណ៌ និង ចង់ដឹងព័ត៌មានបន្ថែម ទាក់ទងទៅនឹង ការប្រឡងប្រជែងជ្រើសរើសនេះ សូមអានលំអិត សេចក្តីជូនដំណឹង ខាងក្រោមនេះ។ សូមអរគុណ!