Post Top Ad

Wednesday, March 29, 2017

បានជួបមុខ លោក Rain ហើយឬនៅ? ពិតជាសង្ហាជាងនៅក្នុងរូបថតឆ្ងាយណាស់

ភ្នំពេញ៖ ពេលវេលាដែលអ្នកគាំទ្រ បានទន្ទឹងរង់ចាំ អស់រយៈពេលយ៉ាងយូរ ពេលនេះ តារាប្រុសកូរ៉េរូបសង្ហា លោកRain បានមកដល់លើទឹកដីកម្ពុជាយើងហើយ កាលពីយប់មិញ វេលាម៉ោង១១យប់។
Rain

Rain

Rain

Rain
នៅក្នុងការមកដល់នេះដែរ គេសង្កេតឃើញថា អ្នកគាំទ្រប្រុស ស្រីជាច្រើននាក់ បានរង់ចាំ ទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្តៅ ជាមួយនឹងបាច់ផ្កា និងកាដូបន្តិចបន្តួចរបស់ពួកគេ។ ប៉ុន្តែដោយសារតែ លោកRain មានការប្រញាប់ចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាមពេក ទើបធ្វើឲ្យអ្នកគាំទ្រ មិនបានថតរូបជាមួយ និងឲ្យកាដូទៅលោកនោះទេ។
ជាពិសេស ក៏មានអ្នកគាំទ្រភាគច្រើន បានពោលពាក្យថា លោកRain នៅក្រៅ ស្រស់សង្ហា ជាងក្នុងរូបថតទៅទៀត ជាមួយនឹងកម្ពស់ដ៏ខ្ពស់ ដងខ្លួនរឹងមាំ និងសាច់ដុំធំៗ។
នៅក្នុងថ្ងៃស្អែក ប្រិយមិត្ត នឹងបានឃើញ ពីការបង្ហាញខ្លួន លើឆាកតន្រ្តីដ៏ធំ របស់លោក ក្នុងព្រឹត្តិការណ៍ SMART MEGA CONCERT នៅឯមជ្ឈមណ្ឌលកោះពេជ្រ ដូច្នេះនឹង រង់ចាំមើលទាំងអស់គ្នាថា តើនឹងមានអ្វីអស្ចារ្យ នៅក្នុងថ្ងៃនោះ៕