Post Top Ad

Thursday, February 23, 2017

នាគារ​ជាតិ​នៃ​កម្ពុជា​​ការ​​ជ្រើស​រើស​បុគ្គលិក​​ទាំង​ពីរ​ភេទ​​ចំនួន​ ១០​រូប


នាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ជូន​ដំណឹង​ដល់​សាធារណជន​ទាំង​អស់​ នូវ​ការ​​ជ្រើស​រើស​បុគ្គលិក​​ទាំង​ពីរ​ភេទ​​ចំនួន​ ១០​រូប ក្នុង​​ក្រប​ខណ្ឌ​ មន្ត្រី​ក្រម​ការ​ "ខ" កម្រិត​សញ្ញាបត្រ​ បរិញ្ញា​បត្រ​ ព័ត៌មាន​វិទ្យា តាម​រយៈ​ការ​ប្រលង​ប្រជែង​។បេក្ខជន​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​​ដូច​ខាង​ក្រោម​៖
មាន​សញ្ជាតិ​ខ្មែរអាយុ​​យ៉ាង​ច្រើន​បំផុត​ត្រឹម​​៣០​ឆ្នាំ​ (គិត​​ត្រឹម​ថ្ងៃ​ឈប់​ទទួល​ពាក្យ​)
មាន​ចំណេះ​ដឹង​​ភាសា​​អង់គ្លេស​​ច្បាស់​លាស់​បេក្ខជន​ត្រូវ​​មាន​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​៖
ក.ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​ (Software Programming Developer) ចំនួន​​៥​រូប​
មាន​ជំនាញ​សរសេរ​កម្មវិធិ​ Object Oriented Programming Language
មាន​ចំណេះ​ដឹង​អភិវឌ្ឍន៍ Moble Application ដូច​ជា​ Apple iOS & Andriod Application
មាន​ជំនាញ​ផ្នែក​ Report Development, Big Data Analytics, Data Mining and Cleansing Tools
មាន​ចំណេះ​ដឹង​ផ្នែក Distributed Ledger Technologies (DLT)
មាន​ចំណេះ​ដឹង​ផ្នែក​ Crytography Technologies
ខ. ផ្នែក​គ្រប់​គ្រង​មូលដ្ឋាន​ទិន្នន័យ​ (Database Administrator) ចំនួន​ ០២​រូប​
មាន​ជំនាញ​គ្រប់​គ្រង Oracle Database និង​ Database ផ្សេង​ទៀត​
មាន​​បទ​ពិសោធន៍​​ពាក់​ព័ន្ធ​ Data Warehousing Management
មាន​ជំនាញ​បន្ថែម​​ក្នុង​ការ​ Design Relational Database, Technical Design documents និង​ System Test scripts for Extensions, Data Conversion/ Migrations, Inbound /Outbound Interfaces, Reports, Form និង Customizations មាន​លទ្ធភាព​ស្រាវជ្រាវ​ Database Programming (PL, SOL, Oracle Jdeveloper) និង​ Data Security
គ. ផ្នែក​សុវត្ថិភាព​ព័ត៌មានវិទ្យា​ (Information Security Officer) ចំនួន ០៣​រូ​ប​
មាន​ចំណេះ​ដឹង​ផ្នែក​ Information System Security មាន​បទ​ពិសោធន៍​ត្រួត​ពិនិត្យ​ LOGs files, ការពារ​ការ​ជ្រៀត​ចូល​ពី​ខាង​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​, រៀប​ចំ​យុទ្ធសាស្រ្ត​​ឆ្លើយ​តប​ទាន់​ពេល​វេលា​ចំពោះ​ឧប្បត្តិហេតុ​ ឬ Cyber-attack ពិនិត្យ​​មើល​រចនា​សម្ព័ន្ធ​សុវត្ថិភាព​ ព័ត៌មាន​ និង​ធ្វើ​បច្ចុប្បន្ន​កម្ម​លើ​វិធាន​ និង​នីតិ​​សង្គ្រោះ​ទិន្នន័យ​គ្រា​អាសន្ន​ មាន​ជំនាញ​ក្នុង​ការ​ធ្វើ​សវនកម្ម​​លើ​ទ្រព្យ​ធន​ព័ត៌មាន​​ និង​សិទ្ធិ​អ្នក​ប្រើ​ប្រាស់​មាន​លទ្ធភាព​ស្រាវជ្រាវ​ និង​រៀប​ចំ​គោល​នយោបាយ​សុវត្ថិភាព​ព័ត៌មាន​។ បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ អាច​មក​ទាក់​ទង​សួរ​ព័ត៌មាន​បន្ថែម​ នៅ​នាយកដ្ឋាន​បុគ្គលិក​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដែល​មាន​ទី​តាម​នៅ​ឡូត៍ ២២-២៤​ តាម​បណ្ដោយ​មហាវិថី​​ព្រះ​នរោត្តម​ រាជធានី​ភ្នំពេញ​ ចន្លោះ​ពី​ម៉ោង ៨:០០ព្រឹក​ ដល់​ម៉ោង ១៥:០០​ រសៀល រៀង​រាល់​ថ្ងៃ​ធ្វើ​ការ​។
កាល​បរិច្ឆេទ​ទទួល​ពាក្យ​ប្រលង​៖ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ​ កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ប្រលង​៖ ថ្ងៃ​សុក្រ​ ទី​៣១​ មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង ១១:០០​នាទី​ កាល​បរិច្ឆេទ មុខ​វិជ្ជា និង​ទី​​កន្លែង​ប្រឡង៖ ជូន​ដំណឹង​ពេល​ក្រោយ​៕ ​​​​​