បច្ចុប្បន្ននេះក្រុម Spurs ដែលមានអ្នកចាត់ការ Mauricio Pochettino មាន៥០ពិន្ទុ ស្ថិតនៅលេខ២ ចាញ់ក្រុមកំពូលតារាង Chelsea ៩ពិន្ទុឈរនៅលេសរាងទី១ ដែលមានក្រុម Man City លេខ៣ ហើយ Arsenal លេខ៤ និងលើ Liverpool ដែលកំពុងធ្លាក់ទម្រង់លេងខ្លាំង និងកំពុងស្ថិតនៅលេខ៥ ចំនួន៤ពិន្ទុ។ បើក្រុមមាន់ខ្នាយមាស អាចឈ្នះហង្សក្រហមដល់ក្នុងដី នោះពួកគេ នឹងអាចបន្តប្រជែងពានជាមួយ Chelsea ខណៈដែល Liverpool អាចនឹងអស់ឱកាសឈ្នះពានទៀត។
Kane កីឡាករជម្រើសជាតិអង់គ្លេស បាននិយាយថា៖ “វាជាការប្រកួតដ៏សំខាន់ណាស់សម្រាប់ក្រុមទាំងមូលនាចុងសប្តាហ៍នេះ ហើយយើងចង់មានគម្លាតឲ្យកាន់តែឆ្ងាយពី Liverpool បើឈ្នះយើងនឹងទទួលបាន៧ពិន្ទុលើពួកគេ។ យើងចង់បន្តប្រជែងជាមួយ Chelsea ដូច្នេះយើងចង់ព្យាយាមយកឈ្នះ ដើម្បីបន្តឈរចំណាត់ថ្នាក់ល្អបំផុតក្នុងតារាង។ យើងក៏សង្ឃឹមថា Chelsea នឹងបាត់បង់ពិន្ទុប្រកួតបន្ទាប់ៗផងដែរ”៕
ប្រភព៖khmernews