Post Top Ad

Thursday, February 09, 2017

មិនចាំបាច់ទៅរកថ្នាំពេទ្យទេ ប្រើតែវីធីងាយៗទាំអនេះអាចបំបាត់ជំងឺផ្ដាសាយ និងក្អក បានយ៉ាងងាយបំផុត (ស្រួលរក ស្រួលធ្វើ)

         

 ផ្ដាសាយគឺជាជំងឺមួយប្រភេទដែលតែងតែកើតមានឡើងចំពោះមនុស្សគ្រប់គ្នា និងគ្រប់ពេលវេលាទាំងអស់។
ជំងឺនេះវានឹងបណ្ដាលឲ្យអ្នក ក្អក ហៀរសំបោ ដែលវាអាចជាធ្ងន់ធ្ងរឬក៏ស្រាលទៅតាមជំងឺដែលវាបានកើត
ឡើង។ឥឡូវនេះសូមអ្នកកុំបារម្ភអី មានវិធីសាមញ្ញៗជាច្រើនដែលអាចជួយដល់លោកអ្នកបានយ៉ាងមាន
ប្រសិទ្ធភាពដោយមិនចាំបាច់ទៅរកគ្រូពេទ្យឡើយ ។
សូមតាមដាននូវវិធីសាមញ្ញៗមានដូចខាងក្រោម៖
១.ទឹកដោះគោនិងម្ស៉ៅរមៀត
     #   វិធីធ្វើ៖
យកម្សៅរមៀតមួយស្លាបព្រាកាហ្វេលាយជាមួយទឹកដោះគោឆៅក្នុងទឹកក្តៅឧណ្ហៗផឹកឱ្យបានរាល់ថ្ងៃ ។ នេះជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការ បំបាត់បញ្ហាក្អក និង ផ្តាសាយ ទាំងកុមារ និង មនុស្សពេញវ័យ។

២.ទឹកខ្ញី
      # វីធីធ្វើ៖
សម្រាប់អាការគ្រុនក្តៅ ផ្តាសាយផ្សេងៗ អ្នកអាចហាន់ខ្ញីជាចំណិតៗតូចៗលាយជាមួយទឹកក្តៅផឹក វាក៏នឹងអាចជួយកាត់បន្ថយអាការឈឺបំពង់ក និង ផ្តាសាយមានប្រសិទ្ធភាពប្រសើរណាស់ដែរ ។


៣.ខ្ទឹម
 ក្នុងខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្មជាច្រើនជួយការពារអ្នកពីអាការក្អក និង ផ្តាសាយ។ ក្នុងខ្ទឹមសមានសារធាតុអាលីស៊ីន (Allicin) ជួយប្រឆាំងបាក់តេរី    ប្រឆាំងវីរុស និង មេរោគពពួកផ្សិតមួយចំនួន ។បើសិនជា អាចអ្នកគួរពិសាខ្ទឹមឆៅឱ្យបានពី ៤ ទៅ ៥ កំពឹស ជារៀងរាល់ថ្ងៃ ។



៤.ទឹកម្រះព្រៅ និងខ្ញី
នេះជាវិធីព្យាបាលដ៏បុរាណមួយ តែមានប្រសិទ្ធភាពខ្លាំងអ្នកអាចយកស្លឹកម្រះព្រៅលាយជាមួយខ្ញីពិសាក៏បានព្រោះក្រៅពីជួយបំបាត់អាការក្អក និង ផ្តាសាយហើយនោះវាក៏ជួយការពារការឆ្លងជំងឺផ្សេងៗ ។ អ្នកត្រូវយកល្បាយទាំងនេះទៅដាំឱ្យពុះ (ដាំទឹកពីរយកទឹកមួយ) ទុកឱ្យត្រជាក់រួចផឹក ហើយកុមារក៏អាចផឹកបានដែរ ។


៥.ទឹកឃ្មុំ និងក្រូចឆ្មា
     #  វីធីធ្វើ៖
អ្នកគួរលាយទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ និង ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ រួចយកទៅលាយជាមួយទឹកក្តៅមួយកែវតូចល្មមដើម្បីផឹក ។

ដោយ៖NSN