Post Top Ad

Thursday, February 09, 2017

អាហារ ៣ ប្រភេទដែលលោកអ្នកគួរតែញ៉ាំដើម្បីក្លាយខ្លួនជាអ្នកបើកបរដ៏ល្អម្នាក់!!!


ជាការពិតណាស់ថាទោះបីក្រុមអ្នកផលិតរថយន្តខិតខំព្យាយាមបង្កើតប្រភេទរថយន្តពោលពេញទៅដោយប្រព័ន្ធការពារសុវត្ថភាពដើម្បី
បង្កាគ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ មានដូចជា៖​ ប្រព័ន្ធការពារការដាច់ហ្រ៊ាំង, ប្រព័ន្ធជំនួយភ្នែក, ប្រព័ន្ធកាំមេរ៉ាសុវត្ថភាព,ប្រព័ន្ធហ្រ៊ាំងដើរដោយស្វ័យប្រវត្តិ, ប្រព័ន្ធរ៉ាដា និងប្រព័ន្ធផ្សេងៗជាច្រើនទៀត តែយ៉ាងណាក៏ដោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដ៏នៅតែបន្តកើតមានក្នុងសម័យកាលបច្ចុបន្ននេះ។
ជាក់ស្តែងទោះបីជាមានការរីកលូតលាស់នូវប្រព័ន្ធការពារទាំងអស់នេះក្នុងរថយន្តក៏ដោយ មនុស្សនៅតែជួបប្រទះបញ្ហារថយន្តបុកគ្នាដែរ។ សួរថាហេតុអ្វីក៏នៅតែមានបញ្ហានេះកើតឡើង?
ប្រាកដណាស់លោកអ្នកពិតជាមានចម្ងល់ជាមួយបញ្ហានេះកើតឡើងដោយសារអ្វី? ពិតមែនហើយវាប្រាកដជាកើតឡើងដោយសាររបបអាហារប្រចាំថ្ងៃ​។ មានមនុស្សជាច្រើនពិតជាមិនបានខ្វល់អំពីបញ្ហានេះទេ។ បើលោកអ្នកទទួលទានអាហារមិនគ្រប់គ្រាន់និងមិនមានជីវជាតិពិតណាស់ខួរក្បាលរបស់អ្នកនឹងមិនដំណើរការល្អឡើយ ដូច្នេះវាពិតជាប៉ះពាលយ៉ាងខ្លាំងទៅលើការបើកបររបស់អ្នក។​ ដើម្បីដោះស្រាយបញ្ហានេះ យើងនឹងណែនាំអ្នកនូវរបបអាហារបីប្រភេទដែលអាចជូយដល់ការលូតលាស់នៃខួរក្បាល និងរាងកាយរបស់អ្នកបានយ៉ាងល្អដែលជាប្រភេទក្រុមអារហារដែលមានសារធាតុចិញ្ជឹមដូចជា៖ សារធាតុជាតិប្រូតេអ៊ីន ជាតិខ្លាញ់ និង ជាតិកាបូនអ៊ីដ្រាត។

១ .ក្រុមអាហារមានជាតិប្រូតេអ៊ីន


​        ដូចដែលលោកអ្នកបានធ្លាប់ដឹងមកហើយថា ប្រព័ន្ធប្រសាទពិតជាមានមុខងារសំខាន់ណាស់ក្នុងការបញ្ជូនកោសិការពីខួរក្បាលទៅកាន់សារីរាង្គផ្សេងទៀតតាមរយះកោសិការសរសៃប្រសាទ។
ដូច្នេះសរុបសេចក្តីមក, មានអាហារ ៨ ប្រភេទដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជា៖ សាច់ក្រហម, ត្រី, ស៊ុត, និងប្រភេទអាហារដែលសំបូរទៅដោយជាតិក្រែមទឹកដោះគោរ។ អាហារទាំងអស់នេះពិតជាផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នកខ្លាំងណាស់។

២ . ក្រុមអាហារមានជាតិខ្លាញ់



       
 ប្រភេទខ្លាញ់ដែលល្អចំពោះសុខភាពបំផុតគឺ ប្រភេទខ្លាញ់អាស៊ីតអូមេហ្គាបី និងប្រភេទខ្លាញ់ដែលមានក្នុងគ្រាប់ធុញ្ញជាតិ។ វាពិតជាមានមុខងារសំខាន់ក្នុងការជួយឲ្យប្រព័ន្ធប្រសាទរបស់អ្នកដំណើរការបានល្អ។ ពពួកខ្លា្ញញ់ទាំងអស់នេះគឺមានដូចជា៖ ខ្លាញ់ត្រី ខ្លាញ់ស៊ុតក្រហម ខ្លាញ់បង្គារ និងប្រភេទខ្លាញ់ដែលបានមកពីគ្រាប់ធុញ្ញជាតិ។

៣ .ក្រុមអាហារមានជាតិកាបូអ៊ីដ្រាត


        ប្រភេទអាហារដែលល្អបំផុតគឺជាប្រភេទអាហារដែលមានផ្ទុកសារធាតុកាបូនអ៊ីដ្រាត។ ប្រភេទអាហារនេះយើងអាចរកបានពី គ្រាប់ធុញ្ញជាតិ បន្លែ និងផ្លែឈឺ។ ដូច្នេះវាប្រភេទអាហារដែលមានជាតិស្ករមួយប្រភេទដែលល្អបំផុតសម្រាប់ជួយដល់ខូរក្បាលរបស់អ្នក។
ដូចអ្វីដែលបានលើកឡើងលើនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការជួយឲ្យអ្នកបើកបរទាំងអស់មានស្មារតីល្អក្នុងការគ្រប់គ្រងទៅលើការបើកបររបស់ពួកគេបានប្រសើរឡើង។

ដោយ៖NSN
ប្រភព៖autoevolution