Post Top Ad

Tuesday, February 07, 2017

ចុមកាត់សក់សុទ្ធតែប្រើភ្លើងបើមិនបានមើលមិនជឿទេតោះមើលទាំងអស់គ្នា


ជាង​កាត់​សក់​ម្នាក់ មាន​ឈ្មោះ​ថា Shafqat Rajpoot កំពុង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យ៉ាង​ខ្លាំង នៅ​ក្នុង​ទីក្រុង Bahawalpur ខេត្ត Punjab ប្រទេស​ប៉ាគីស្ថាន ព្រោះ​តែ​បច្ចេកទេស​កាត់​សក់​សម័យ​ថ្មី​របស់​លោក ដោយ​ប្រើប្រាស់​ភ្លើង​ដុត​សក់​យ៉ាង​ចម្លែក កម្រ​បាន​ឃើញ និង​គួរ​ឲ្យ​ព្រឺព្រួច។
តិចនិក​កាត់​សក់​របស់ Shafqat ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​វីដេអូ​របស់​លោក ត្រូវ​បាន​បង្ហោះ និង​ចែកចាយ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។
បើ​ទោះ​បី​ជា​ប្រើ​ភ្លើង​ដុត​សក់​ស្តែងៗ​បែប​នេះ​ក្តី ប៉ុន្តែ​លោក Shafqat បាន​ប្រាប់​ឲ្យ​ដឹង​ថា វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សក់ ឬ​ខូចខាត​អ្វី​ឡើយ ព្រោះ​លោក​ដឹង​ពី​ព្រំដែន​របស់​វា។ មិនតែប៉ុណ្ណោះ លោក Shafqat បាន​អះអាង​ថា មិន​ដែល​ភ្លាត់​ស្នៀត​ឡើយ ប៉ុន្តែ​ភ្លើង​អាច​បង្ក​ឲ្យ​អតិថិជន​ក្ដៅ​ស្បែក​ក្បាល​បន្តិច​បន្តួច។ ផ្ទុយទៅវិញ ជាង​កាត់​សក់​វ័យក្មេង​រូប​នេះ បាន​បន្ថែម​ថា លោក​មិន​ប្រើ​តិចនិក​កាត់សក់​នេះ ជា​មួយ​អតិថិជន​ដែល​មាន​សក់​ខ្លី​ឡើយ។
«ប្រសិន​បើ​អ្នក​ប្រើ​តិចនិក​នេះ​នៅ​លើ​សក់​ខ្លី អ្នក​នឹង​មាន​អារម្មណ៍​ក្ដៅ​ស្បែក​ក្បាល ហើយ​វា​នឹង​ឆេះ ប៉ុន្តែ​ប្រសិន​បើ​សក់​ក្រាស់ និង​វែង គឺ​ពិត​ជា​ប្រសើរ»។ នេះ​បើ​តាម​សម្ដី លោក Shafqat។


ដោយ៖ BM
ប្រភព៖ odditycentral