(ចំណេះដឹង)៖ យើងធ្លាប់ដឹងរួចមកហើយថាព្រះអាទិត្យ ផ្តល់ទាំងពន្លឺ និងភាពកក់ក្តៅ ហើយមនុស្សជាច្រើនចូលចិត្តមើលព្រះអាទិត្យ ទៅតាមពេលវេលាខុសៗគ្នា។ អ្នកខ្លះចូលចិត្តមើលនៅពេលព្រឹក ពេលថ្ងៃ ឬពេលល្ងាច ប៉ុន្តែអ្នកដឹងទេថា អំឡុងពេលដែលអ្នកមើលព្រះអាទិត្យ អាចបង្ហាញពីនិស្ស័យចិត្តគំនិតរបស់អ្នកបាន៖
១. ចូលចិត្តមើលព្រះអាទិត្យនៅពេលព្រឹក
ជាមនុស្សហ៊ានគិត ហ៊ានធ្វើ ហ៊ានសម្រេចចិត្តដោយខ្លួនឯង សតិបញ្ញាល្អ ចាប់អារម្មណ៍ស្វែងយល់ជានិច្ច រហ័សរហួន ស្រស់ថ្លា មិនសូវចូលចិត្តភាពសោកសៅ ពោរពេញដោយក្តីសង្ឃឹម ចេះគិត ចេះរៀបចំកំណត់គោលដៅ មិនមែនជាមនុស្សងាយទន់ជ្រាយ ស្រឡាញ់នរណាហើយតែនឹកដល់ តែមិនហ៊ានបង្ហាញអកប្បកិរិយាឱ្យគេដឹង។
២. ចូលចិត្តមើលព្រះអាទិត្យ នៅពេលថ្ងៃត្រង់
ជាមនុស្សក្លាហាន មានការជឿជាក់ក្នុងខ្លួនខ្ពស់ មានគំនិត មានភាពឧស្សាហ៍ព្យាយាម ប៉ុន្តែប្រកាន់ខ្លួន ពេលខ្លះមិនងាយស្និតស្នាលជាមួយនរណាងាយៗ តែងពិចារណាល្អិតល្អន់ និងស៊ីជម្រៅ។ ជាទូទៅតែញញឹមញញែមស្រស់ស្រាយ មានទឹកចិត្ត និងមេត្រីភាពល្អ ស្រឡាញ់នរណាហើយមិនងាយដកចិត្តវិញឡើយ។
៣. ចូលចិត្តមើល ព្រះអាទិត្យនៅពេលល្ងាច
ជាមនុស្សអារម្មណ៍ទន់ខ្សោយ ពូកែស្រមើលស្រមៃ គិតច្រើន ឆាប់សោកសៅ ស្រឡាញ់សេរីភាព ចូលចិត្តសិល្បៈ ចូលចិត្តដើរកម្សាន្ត ពូកែគិតវិភាគ បើស្រឡាញ់នរណាហើយ គឺស្មោះត្រង់ ត្រូវការគ្រប់គ្រងគេគ្រប់បែបយ៉ាង៕
ដោយ៖ CC
ប្រភព៖ pop7days