Post Top Ad

Wednesday, February 22, 2017

​វិធីសាស្រ្ត ៦ចំណុចដែលបុរសត្រូវធ្វើនៅពេលជូបនារីជាលើកដំបូង



(ចំណេះដឹង)៖ បើទោះបីជាបច្ចុប្បន្ន ជាយុគសម័យអ៊ីនធើណែត ដែលផ្ដល់ភាពងាយស្រួល ដល់មនុស្សទាំងឡាយ ក្នុងការទាក់ទងគ្នាក្ដីប៉ុន្តែសម្រាប់ បុរសដែលចង់ណាត់ជួបនារីជាលើកដំបូង នៅតែជាបញ្ហាចោទដដែល ព្រោះវាមិនមែនជារឿង ដែលងាយស្រួលនោះទេ។
ខាងក្រោមនេះគឺជាប្រការ ៦ចំណុចដែលបុរសគួរតែយល់ដឹង នៅពេលណាត់ជួបនារីជាលើកដំបូង៖
១. កន្លែងណាត់ជួប
នៅពេលដែលនារីបានយល់ព្រមជួបហើយ បុរសគួរតែជ្រើសរើសកន្លែង ណាត់ជួបណាដែលសមរម្យ ដូចជានៅភោជ្ជនីយដ្ឋាន ព្រោះថា នារី មិនចង់ជួបគ្នាជាលើកដំបូង នៅកន្លែងផ្សេងក្រៅពីភោជនីយដ្ឋានឡើយ ដូច្នេះហើយ បុរសគួរតែកក់តុឬកន្លែងណាមួយ នៅក្នុងភោជនីយដ្ឋានឲ្យហើយ ដើម្បីកុំឲ្យការណាត់ជួបខកបំណង។
២. សម្លៀកបំពាក់
វាជារឿងដែលបុរសគ្រប់រូបត្រូវតែគិត និងយកចិត្តទុកដាក់បំផុត ព្រោះថាការណាត់ជួបជាលើកដំបូង នារីមិនចង់ជួបបុរសក្នុង សម្លៀកបំពាក់ មិនសមរម្យនោះទេ ប៉ុន្តែក៏ត្រូវគិតផងដែរថា សម្លៀកបំពាក់ដែលយើងស្លៀក វាសមនឹងម៉ូដសក់ ស្បែកជើង និងទីកន្លែងអត់?
៣. មិនត្រូវជូនកាដូ ឬផ្កា
នៅថ្ងៃណាត់ជួបនារីជាលើកដំបូង គប្បីមិនត្រូវជួនកាដូ ឬផ្កាឡើយ ព្រោះថាវាមិនមែនជារឿងល្អ និងសាកសមនោះទេម្យ៉ាងទៀត ការជូនកាដូ ឬផ្កាឲ្យនាងនៅថ្ងៃណាត់ជួបដំបូង វាអាចក្លាយជាចម្ងល់មួយធ្វើឲ្យនាងយល់ច្រឡំទៅលើរឿងផ្សេង។
៤. សរសើរ និងបង្កើតទំនាក់ទំនង
កុំភ្លេចឲ្យសោះ នៅពេលជួបមុខនាងដំបូង ត្រូវសរសើរនាងថាស្អាត ហើយបើសិនជាអាច ត្រូវចេះរកនឹងពាក្យសម្រាប់សរសើរផង ដូចជា នៅពេលស្លៀកបែបនេះ នាងពិតជាស្អាតមែន ឬសម្លៀកបំពាក់នេះ សាកសមនឹងរូបសម្រស់របស់នាង…។ ក្រោយពេល សរសើររួចហើយ ត្រូវប្រើពាក្យផ្ដោះផ្ដងជាមួយនាង តាមរយៈពាក្យសំដី និងអារម្មណ៍ ប៉ុន្តែមិនត្រូវនិយាយច្រើនជាងនាងនោះទេ ព្រោះថានារីមិនចូលចិត្តបុរសនិយាយច្រើនទេ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវសំឡឹងមើលកែវភ្នែករបស់នាងឲ្យបានច្រើន និងសំឡឹងដោយយកចិត្តទុកដាក់ ក្នុងលក្ខណៈចាប់អារម្មណ៍ទៅលើនាង។
៥. ទុកទូរស័ព្ទចោលមួយឡែកសិន
ច្បាស់ណាស់សម័យនេះ ទូរស័ព្ទដៃវាបានក្លាយជាវត្ថុដែលជិតស្និទ្ធបំផុតនឹងមនុស្ស ប៉ុន្តែនៅថ្ងៃណាត់ជួបដំបូងគួរតែទុកវាចោល មួយឡែក ព្រោះថាបើសិនជាអ្នករវល់តែលេងទូរស័ព្ទនោះវានឹងធ្វើឲ្យការណាត់ជួបរបស់អ្នកបរាជ័យ អ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ នោះគឺនារីដែលនៅចំពោះមុខអ្នក មិនមែនទូរស័ព្ទនោះទេ។
៦. ពាក្យដែលមិនគួរនិយាយ
ក្រោយពេលការណាត់ជួបចប់ អ្នកមិនត្រូវប្រើពាក្យថា តើពេលណាយើងអាចជួបណាម្ដងទៀត? ពាក្យនេះត្រូវបានគេប្រើយ៉ាងសាំ ហើយនារីប្រាកដជាឆ្លើយវិញថា ចាំគិតមើលសិន…ផ្ទុយទៅវិញអ្នកគួរតែប្រើពាក្យថា សង្ឃឹមថា យើងនឹងបានជួបគ្នាម្ដងទៀតនៅក្នុង ពេលឆាប់ៗនេះ…ពាក្យនេះ នឹងធ្វើឲ្យនាងញញឹម ហើយដើរចេញទាំងទឹកមុខរីករាយ ហើយមិនយូរនោះទេ លោក និងនាង នឹងបានជួបគ្នាម្ដងទៀត…៕

ដោយ៖ CC
ប្រភព៖ khmertalking