បន្ទាប់ពីបានការប្រជុំសម្រេចរបស់គណៈរដ្ឋមន្ត្រីចុះថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៧ទីស្តីការផ្លាស់ប្តូរនិមិត្តសញ្ញារបស់ធនាគា អេសីុលីដា ភីអិលសីុ ដែលមានរូបហង្សពេជ្យជានិមិត្តសញ្ញាដែលស្រដៀងទៅនឹង និមិត្តសញ្ញារបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំថាគ្រឹះស្ថានធនាគារមួយនេះជាស្ថាប័នរបស់រដ្ឋ នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៧ ក្នុងពិធីចែកសញ្ញាបត្ររបស់សាកលវិទ្យាលភ្នំពេញអន្តរជាតិ សម្តេច ហ៊ុន សែនបានប្រមានឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាក់សាក់ធ្វើការផ្លាស់ប្តូរ និមិត្តសញ្ញាជាបន្ទាន់ រហូតមកដល់ពេលនេះមិនទាន់ដល់២៤ម៉ោងផង ធនាគារជាតិនៃកម្ពុជាបានរៀបចំប្រជុំបន្ទាន់ជាមួយសមាគមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហើយបានចេញសេចក្តីជូនដំណឹងដល់ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថដែលខ្លឹមសារដូចខាងក្រោម៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជាសូមណែនាំដល់ប្រជាជនទាំងអស់កុំឱ្យយល់ច្រឡំថាគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ គឺជាគ្រឹះស្ថានរបស់រដ្ឋ ។ ជាក់ស្តែង គ្រឹះស្ថានទាំងនោះ គឺជាគ្រឹះស្ថានឯកជន ធ្វើអាជីវកម្មរកប្រាក់ចំណេញ ។ ដូច្នេះ រាល់ការខ្ចីប្រាក់ ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន និងប្រើប្រាស់តាមគោលដៅ ព្រោះរាល់ការខ្ចី ត្រូវសងវិញតាមលក្ខខណ្ឌក្នុងកិច្ចសន្យាដែលមានសុពលភាពផ្លូវច្បាប់ ។ ម៉្យាងវិញទៀត ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុទាំងអស់ ប្តូរនិមិត្តសញ្ញា (Logo) ដែលមានលក្ខណៈស្រដៀងគ្នានឹងនិមិត្តសញ្ញារបស់ស្ថាប័នរដ្ឋ ដូចជា រូប “៛” “រូបសឹង្ហ” ជាដើម ដែលអាចនាំឱ្យមានការភាន់ច្រឡំថាគ្រឹះស្ថានទាំងនោះ ជាគ្រឹះស្ថានរបស់រដ្ឋ ។
តើស្ថាប័នបន្ទាប់ពីធនាគារស្ថាបនា អាចជាស្ថាប័នខាក្រោមនេះដែឬទេ?
ខេខេហ្វាន់=>http://www.kkleasing.com/
សីុសីុដា =>http://www.ccdamfi.com/
មហានគរ=>http://www.mohanokor.com/index.php ជាដើមសុទ្ធជាស្ថាប័នដែលត្រូវធ្វើការផ្លាស់ប្តូរ
ដោយ៖ Veasna