Post Top Ad

Thursday, February 09, 2017

ត្រឡាចជាបន្លែដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពដែលយើងមិនធ្លាប់បានដឹងពីមុនមក




ត្រឡាច​ជា​បន្លែ​ដែល​ជនជាតិ​ខ្មែរ​យើង​ដាំ និង​ធ្វើ​ជា​អាហារ​តាំងពី​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន។ ដំណាំ​មួយ​ប្រភេទ​នេះ​ងាយ​ស្រួល​ដាំ​ហើយ​ផ្ដល់​ផល​លឿន។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ត្រឡាច​មាន​សារជាតិ​ពិសេស​អាច​ជួយ​រំលាយ​អាហារ និងជំនួយ​រាងកាយ​យ៉ាង​ល្អ​ផង។
➤គុណប្រយោជន៍​របស់​ត្រឡាច
ជនជាតិ​ខ្មែរ​យើង​ប្រើ​ត្រឡាច​ក្នុង​ការ​ធ្វើ​ម្ហូប​អាហារ​ច្រើន​មុខ ដូចជា ស្ងោរ ឆា ជាដើម។
ត្រឡាច​ខ្ចី​មាន​រសជាតិ​ឆ្ងាញ់​ជាង​ត្រឡាច​ចាស់​ព្រោះ​សាច់​វា​មាន​ទឹក​ច្រើន អាច​រក្សា​ទុក​បាន​យូរ។ ស្លឹក​ខ្ចី និង ក្ដឹប​គេ​អាច​ប្រើ​ធ្វើ​ជា​បន្លែ​ប្រហើរ ឬ​ស្ងោរ។ ចំណែក​គ្រាប់​ត្រឡាច​នៅ​ពេល​ចម្អិន​ហើយ​គេ​បរិភោគ​ដោយ​វា​សម្បូរ​ដោយ​សារជាតិ​ខ្លាញ់ និង​ប្រូតេអ៊ីន។
➤ផលប្រយោជន៍​ជា​ឱសថ
ស្លឹក ប្រើ​បំបាត់​ជាតិ​ពិសេស​របស់​សត្វ​ឃ្មុំ​ទិច​ជួយ​ផ្សះ​ដំបៅ បំបាត់​ក្ដៅ​ក្នុង បំបាត់​ស្រេក​ទឹក បំបាត់​អាការ​ហើម មាន​ខ្ទុះ និង​រាករូស។
ផ្លែ​ត្រឡាច​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បញ្ចុះ​ទឹកនោម​បញ្ចេញ​ស្លេស្ម បំបាត់​ក្អក បំបាត់​ឈាម មាន​ជាតិ​ពុល បំបាត់​អាការ​ហើម និង​រលាក​ផ្លូវ​ដង្ហើម។
គ្រាប់ ប្រើ​កាត់បន្ថយ​គ្រុន បំបាត់​ឫសដូងបាត បំបាត់​រោគ​ផ្លូវ តម្រង​នោម បំបាត់​អាការ​រលាក​ថ្លើម ជំនួយ​ស្បែក និង រំលាយ​ស្លេស្ម។
ចំណែក​ឫស​វិញ គេ​អាច​ស្ងោ​យក​ទឹក​ផឹក​បំបាត់​ការ​ស្រេក​ទឹក និង​បន្សាប​ជាតិ​ពុល។
រី​ឯ​វល្លិ​ស្រស់​របស់​ត្រឡាច​មាន​រសជាតិ​ល្វីង ត្រជាក់​ប្រើ​បំបាត់​ឫសដូង​បាត និង​គ្រុនក្ដៅ ខណៈ​ដែល​សម្បក​វា​អាច​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​បំបាត់​អាការ​ហើម បំបាត់​ឈឺពោះ និង​ដំបៅ​រលាក​មាន​ខ្ទុះ៕

ដោយ៖ CC
ប្រភព៖ rckbook