Post Top Ad

Tuesday, February 28, 2017

លោក គីម ជុងអ៊ុន ប្រើកាំភ្លើងបាញ់យន្តហោះ ប្រហារជីវិតមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ៥រូបដែលរួមគំនិតសម្លាប់បងប្រុស

កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន FoxNews កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានប្រហារជីវិតមន្ត្រីជាន់ខ្ពស់របស់ខ្លួន យ៉ាងហោចណាស់ចំនួន៥នាក់ ដែលស្ថិតនៅក្នុងក្រសួងសន្តិសុខជាតិ ដោយការប្រហារជីវិតនេះប្រើប្រាស់កាំភ្លើងបាញ់យន្តហោះ។
Ri Yong-jin,Kim Won Hong,Lee Cheol Woo

Ri Yong-jin,Kim Won Hong,Lee Cheol Woo

Ri Yong-jin,Kim Won Hong,Lee Cheol Woo

Ri Yong-jin,Kim Won Hong,Lee Cheol Woo,Kim Jong Un

យោងតាមការឲ្យដឹងរបស់ភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង បាននិយាយថា ការដាក់ទោសប្រហារជីវិតដ៏សាហាវនេះ  ធ្វើឡើងបន្ទាប់ពីមន្ត្រីទាំងនោះ បានធ្វើរបាយការណ៍ខុសបញ្ជូនទៅឲ្យលោក គីម ជុងអ៊ុន ដែលជាហេតុធ្វើឲ្យមេដឹកនាំកំពូលរូបនេះមានកំហឹងយ៉ាងខ្លាំង។
តំណាងរាស្រ្តកូរ៉េខាងត្បូងម្នាក់ លោក Lee Cheol Woo បានឲ្យដឹងថា ភ្នាក់ងារខាងលើបានប្រាប់ទៅក្រុមអ្នកនយោបាយថា មន្ត្រីកូរ៉េខាងជើងទាំង៥រូបនោះ គឺមកពីក្រសួងតែមួយ ហើយក្នុងនោះលោក Kim Won Hong គឺជាប្រធានផ្នែកសន្តិសុខ ត្រូវប្រហារជីវិតដោយប្រើកំភ្លើងបាញ់យន្តហោះ។ តែទោះជាយ៉ាងណា គេមិនច្បាស់ទេថា តើសេចក្តីលម្អិតពីរបាយការណ៍ដែលខុសនោះ វាយ៉ាងណា ហើយភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង ទទួលបានព័ត៌មាននោះតាមរបៀបណាដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែង នៅក្នុងឆ្នាំ២០១១រហូតមកដល់ពេលនេះ លោក គីម ជុងអ៊ុន បានបញ្ជាឲ្យប្រហារជីវិតមនុស្សអស់ចំនួន ៣៤០នាក់ហើយ ដោយរួមបញ្ចូលទាំងមន្ត្រីជាន់ខ្ពស់លោក Ri Yong-jin ដែលដេកលក់ពេលកំពុងប្រជុំ។ រដ្ឋាភិបាលក្រុងសេអ៊ូល បានហៅសកម្មភាពទាំងនោះថា “រជ្ជកាលនៃភាពភ័យខ្លាច”៕
ប្រភព៖ Thesun