Post Top Ad

Tuesday, February 28, 2017

Facebook , Microsoft​, ​Youtube,​ Twitter​ និងក្រុមហ៊ុន​​បច្ចេកវិទ្យា​យក្ស​​បី​ទៀត​ ​រួម​គ្នា​លុប​ព័ត៌មាន​មិនពិត​ពី​អ៊ីនធឺណិត

សេចក្ដី​ប្រកាស​រួម​គ្នា​មួយ​ពី​ ​Microsoft​, ​Youtube,​ ​Facebook​ ​និង​ ​Twitter​ ​ក្នុង​ការ​បង្កើត​បច្ចេកវិទ្យា​ដើម្បី​លុប​ចោល​នូវ​មាតិកា​ព័ត៌មាន​បោកប្រាស់​ ​ឬអាច​ជះ​ផល​អវិជ្ជមាន​ដល់​មនុស្សជាតិ។
ក្នុង​ការ​សហការ​នេះ​ ​Facebook​ ​និង​ Youtube​ ​នឹង​ប្រើ​ ​Hashes​ ​ដែល​ជា​បច្ចេកវិទ្យា​អាច​ច្រោះ​ ​និង​បែងចែក​ប្រភេទ​ទិន្នន័យ​ ​ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាប់​យក​មាតិកា​នានា​ដែល​កំណត់​ថា​ជា​ប្រភេទ​អវិជ្ជមាន​ ​ឬ​មាតិកា​ព័ត៌មាន​ក្លែងក្លាយ។
Microsoft​, ​Youtube,​ ​Facebook​ ​and Twitter​

Microsoft​ ​គឺ​ជា​អ្នក​ដឹក​នាំ​ ​និង​ផ្គត់ផ្គង់​ផ្នែក​បច្ចេកទេស​លើ​គម្រោង​ដ៏​ធំ​នេះ​ ​ខណៈ​ ​Twitter​ ​ក៏​រួម​ចំណែក​ក្នុង​យុទ្ធនាការ​នេះ​ ​ព្រោះ​មាតិកា​សំខាន់​ៗ​ជា​តែង​មាន​ផ្សាយ​តាម​បណ្ដាញ​សង្គម​នេះ៕

ប្រភព៖ Channelnewsasia