Post Top Ad

Saturday, February 04, 2017

មួយក្បាច់នេះ ធានាសាកថ្ម iPhone/SAMSUNG ឡើងលឿនអស់ស្ទះ ខណៈមនុស្សជាច្រើនពុំធ្លាប់បានដឹង!


ថាមពលថ្មរបស់ស្មាតហ្វូននីមួយៗសុទ្ធសឹងតែមានភាពខុសគ្នាជារឿងធម្មតាទៅហើយ ប៉ុន្តែសមត្ថភាពនៃការសាកថ្ម ក៏មានស្មាតហ្វូនខ្លះលឿនជាងគ្នាបន្តិចបន្តួចដែរ។ សំរាប់ថ្ងៃនេះយើងឈប់ខ្វល់ពីរឿងទាំងនោះទៀតទៅ ហើយងាក មកតាមដានពីល្បិចងាយៗថ្មីមួយ ដែលមនុស្សមួយចំនួនតូចបានដឹង ហើយក៏ជឿជាក់ថាអ្នកផ្សេងជាច្រើនទៀត មិនធ្លាប់ចាប់អារម្មណ៍ពីវា។ ល្បិចសាកថ្មឡើងលឿននៅលើស្មាតហ្វូន គឺយើងគ្រាន់តែចុចបើកមុខងារ Airplane Mode ជាការស្រេច ខណៈពេលនោះប្រព័ន្ធដំណើរការសេវាសុីមនឹងត្រូវផ្តាច់ចោល ហើយល្បឿនសាកថ្មឡើង អាចនឹងឡើងលឿនជាងមុនប្រហែល 50% (នេះបើតាមខ្ញុំធ្លាប់សាកខ្លួនឯងជារឿយៗ)។ យ៉ាងណាមុិញសំរាប់ប្រិយមិត្ត អ្នកអានក៏អាចសាកល្បងមើលបាន ហើយលទ្ធផលនឹងបង្ហាញអ្នកយ៉ាងជាក់ច្បាស់។

ដោយ៖ BM
ប្រភព: PostPlanners