Post Top Ad

Saturday, February 04, 2017

ចំណុចខ្សោយទាំង១០របស់បុរស​​គួរយល់ដឹងពេលដែលធ្វើជាស្វាមីរបស់ស្រីៗ


ចំណុច​ខ្សោយ ១០ យ៉ាង​ខាង​ក្រោម អ្នកជា​ស្វាមី​គប្បី​ដឹង និង​ពិនិត្យ​កែ​ខៃ​ខ្លួន​ឲ្យ​បាន​ល្អ និង​ទាន់​ពេល​វេលា ព្រោះ​ចំណុច​ខ្សោយ​នេះ ជា​កត្តា​ដែល​អាច​ឲ្យ​ភរិយា​របស់​ខ្លួន​មើល​ងាយ ឬ​ធុញ​ទ្រាន់មក​លើ​ខ្លួន​បានមានដូចខាងក្រោម៖

. ជា​មនុស្ស​ក្រ មិន​មាន​ទ្រព្យ​សម្បត្តិ​អ្វី​សោះ។ ក្រ​នេះ​អាច​រួម​ដល់​ការ​ក្រ​គំនិត ក្រ​បញ្ញា ឬ​ដូច​សម្ដេចសង្ឃរាជ​លោក​តែង​ជា​កាព្យ​ថា " ក្រកិច្ច ក្រកល់ ក្រដឹង ក្រយល់ ក្រវៃឆ្នៃទាស់ "។

. ជា​មនុស្ស​ដែល​មាន​ជំងឺ​ជាប់​ជានិច្ច ជំងឺរ៉ាំរ៉ៃ មួយ​ថ្ងៃកាត់ មួយថ្ងៃ​កោរ រក​ថ្ងៃ​ជា​នោះ​តិច បន្តិច​ឈឺៗ។

. ជា​មនុស្ស​ចាស់ គ្រាំគ្រា ទុព្វលភាព រាង​កាយ​មិន​មាំ​មួន ចាស់ជរា ចូល​តម្រា​តា​ជូជក និង​នាង​អមិត្តធីតា ធ្វើ​អ្វី​មិន​កើត ត្រូវ​ពឹង​ភរិយា​ខ្លួន។

. ជា​មនុស្ស​ស្រវឹង​អ៊ួទីនួ ដើរ​ដេក​តាម​ផ្លូវ​ក្របី ឬ​តាម​ផ្លូវ​ជាដើម ពេល​ស្រវឹង​ ក៏​ថ្វើ​អាការៈ​ថោក​ទាប អាក្រាតខ្លួន ឬពុំ​នោះសោត ក៏​វាយ​ប្រពន្ធកូន។


. ជា​មនុស្ស​ល្ងង់ ទក់មក់ ទ្រើកៗ មិន​សូវ​គ្រប់​១០។

៦. ជា​មនុស្ស​ធ្វេស​ប្រហែស ខ្ជីខ្ជា គ្មាន​សតិ មាន​សេចក្ដី​ប្រមាទច្រើន។

៧. ធ្វើ​អ្វី ធ្វើ​មិន​ជាក់លាក់ ចាប់​នេះ ចាប់​នោះ​មិន​ឆ្ពោះ​ត្រង់ណា ធ្វើ​នោះ​បន្តិច ធ្វើ​នោះ​បន្តិច ចាប់​ការ​ឲ្យ​ពីសពាស មិន​ច្បាស់​អ្វី​សោះ។

៨. ខ្ជិល​ច្រអូស មិន​ធ្វើ​ការងារ ដេក​ចាំ​តែ​ស៊ី ចាំ​តែ​អង្គុយ​បង្ហាញ ពឹង​តែ​កម្លាំង​ប្រពន្ធ រកស៊ី​ដូច​សត្វ​ប្រឡាំង​កាស។

៩. មិន​ប្រឹង​ប្រែង​រក​ទ្រព្យ​សម្បត្តិ​យក​មក​ទុក​ដាក់។

១០. បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឲ្យ​វិនាស​ទៅ​ដោយ​អបាយ​មុខ ឬ​ដោយ​ប្រការ​ណា​មួយ។

ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា

ប្រភព៖5000