Post Top Ad

Wednesday, February 22, 2017

មិនដល់២៤ម៉ោងផង និមិត្តសញ្ញា (logos ) របស់ប្រាសាក់ត្រូវបានប្តូរដោយមានការសម្រប់សម្រួលពីក្រសួងពាណិជ្ជកម្ម

នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយលោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរស្លាកសញ្ញាថ្មី។







កិច្ចប្រជុំនេះ បានធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ដែលអនុម័តដោយរដ្ឋសភាជាតិ កាលពីឆ្នាំ២០០២ ព្រមទាំងសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបេតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប លោក សាយ សូនី តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឯកភាពធ្វើការកែតម្រូវម៉ាកពាណិជ្ជកម្មរបស់ខ្លួន ដោយដកនិមិត្តសញ្ញាប្រាក់រៀល “៛” ដែលមានលក្ខណៈស្រដៀងទៅនឹងនិមិត្តសញ្ញារបស់ធនាគារជាតិនៃកម្ពុជា ចេញ និងដាក់ជំនួសវិញដោយពាក្យ “ប្រាសាក់” ដើម្បីបញ្ចៀសរាល់ការភ័ន្តច្រលំរបស់ប្រជាពលរដ្ឋ មកលើគ្រឹះស្ថានសាធារណៈ។
លោកនាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ ក៏បានសន្យាបញ្ឈប់រាល់ការប្រើប្រាស់និមិត្តសញ្ញាប្រាក់រៀល “៛” នៅលើសម្ភារ: និងបរិក្ខាផ្សព្វផ្សាយរបស់គ្រឹះស្ថាន ព្រមទាំងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងពាណិជ្ជកម្ម ដែលបានជួយសម្របសម្រួលនូវកិច្ចការទាំងអស់នេះ។

ដោយ៖ Veasna