១ .គ្រឿងផ្សំ៖
ពងមាន់ ១០ គ្រាប់
ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
ស្ករស ១/២ ស្លាបព្រាបាយ
ម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ
អំបិល ១/២ ស្លាបព្រាកាហ្វេ
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
២ .របៀបធ្វើ៖
ធ្វើការគោះពងមាន់ (បក់សំបកតែបន្តិច) ដាក់ក្នុងចានមួយ រួចវៃវាអោយម៉ត់ល្អ។
យកគ្រឿងផ្សំទាំងអស់លាយជាមួយពងមាន់ រួចវៃអោយចូលគ្នាសព្វល្អ។
បន្ទាប់មកយកពងមាន់ទៅចាក់ចូងក្នុងសំបកវិញ រួចយកពងមាន់ទៅអាំង ដោយប្រើកំដៅ ១៥០ អង្សា ប្រហែលជា ២០ ទៅ ២៥ នាទី ឬរហូតដល់ឆ្អឹនល្អ (យកឈើចាក់ បើមានស្អឹតជាប់ឈើមិនទាន់ឆ្អឹនទេ)។
ក្រោយអាំងឆ្អឹន ទទួលទានជាមួយអំបិលម្រេចក្រូចឆ្មារ និងស្លឹកជីជាការស្រេច៕
ដោយ៖NSN