Post Top Ad

Sunday, February 19, 2017

ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជុងណាម ត្រូវ​បាន​បញ្ចេញ​ហើយ​ (Videos inside )


បន្ទាប់​​ពី​មាន​ករណី​ឃាត​​កម្ម​​លើ​បងប្រុស​​មេដឹកនាំ​កូរ៉េ​ខាង​ជើង​​គីម​ ជុងអ៊ុន​ គឺ​លោក​គីម​ ជុងណាម​ នៅ​ព្រលាន​យន្តហោះ​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ច័ន្ទ​​សប្ដាហ៍​មុន ​នៅ​ថ្ងៃ​ទី​​១៩​កុម្ភៈ​​ម្សិលមិញ ​គេ​​បាន​បញ្ចេញ​វីដេអូ​របស់​កាមេរ៉ា​សុវត្ថិភាព​លួច​ធ្វើ​ឃាត​នោះ​ហើយ។
តាមរយៈ​វីដេអូ​គួរ​ឲ្យ​​រន្ធត់​នេះ​ គេ​ឃើញ​ស្ត្រី​ពាក់​អាវ​ស​មាន​ពាក្យ​​ថា​ LOL ដែល​​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ខ្លួន​​ដំបូង​គេ ​បាន​ប្រើ​ប្រាស់​ក្រណាត់​ខ្ទប់​​មុខ​ពី​ក្រោយ​​ខ្នង​​​ ​និង​មាន​ស្ត្រី​ម្នាក់​ទៀត​បាញ់​ស្ព្រាយ​​លើ​មុខ​លោក​គីម ជុងណាម បន្ថែម​ពិត​មែន ​ដោយ​មាន​ជំនួយ​​ពី​មនុស្ស​​ជា​ច្រើន​ទៀត។ ​ក្រោយ​មក​មាន​បុរស​៣នាក់ បាន​​​​ដើរ​ទៅ​ប្រាប់​សន្តិសុខ​ថា​បុរសម្នាក់​ត្រូវ​បាន​គេ​បាញ់​ស្ដ្រាយ​​ដាក់​មុខ​ រួច​ពួកគេ​ព្យាយាម​ដើរ​ចេញ​ពី​ព្រលាន​បាត់​ទៅ។
មក​ទល់​ពេល​នេះ​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់​ខ្លួន​មនុស្ស​​៤​នាក់​ពាក់​ព័ន្ធ​​នឹង​ការ​លួច​ធ្វើ​ឃាត ​រួម​មាន​ស្ត្រី​វៀតណាម ​ស្ត្រី​ឥណ្ឌូណេស៊ី បុរស​ម៉ាឡេស៊ី និង​​អ្នក​​ជំនាញ​ផ្នែក​គីមី​ជនជាតិ​កូរ៉េខាងជើង​​ម្នាក់​ផង។ សូម​ទស្សនា​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ខាង​ក្រោម៖​


ប្រភព៖dailymail