Post Top Ad

Thursday, March 23, 2017

ជក់​ចិត្ត​មិន​ស្ទើរ​ទេក្នុងការប្រកួតយកពានរង្វាន់​ AFF Suzuki Cup 2018 ​នឹង​មាន​១០​ក្រុម​ចូល​រួម​

សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍​​ បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា​ នឹង​បន្ថែម​ក្រុម​ជម្រើស​ជាតិ​២​ទៀត ​ក្នុង​ពាន​រង្វាន់ ​AFF Suzuki Cup 2018 បូក​ជាមួយ​ក្រុម​ទាំង​៨​ ដែល​មាន​ស្រាប់​​ហើយ​ក៏​មាន​ការ​ការ​ផ្លាស់​ប្ដូរ​ច្បាប់​ប្រកួត​ឲ្យ​កាន់​តែ​ជក់​ចិត្ត​ជាង​មុន​ផង​ដែរ។
ទម្រង់​លេង​ថ្មី​លើក​នេះ​គឺ​ក្រុម​ទាំង​១០​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ​ពូល​ ហើយ​​​​ក្នុង​មួយ​ពូល​មាន​៥​ក្រុម​​ដោយ​ក្រុម​នីមួយៗ​ត្រូវ​លេង​ក្នុង​ការ​ប្រកួត​ក្រៅ​ដី ​និង​ក្នុង​ដី​ចាប់​ពី​វគ្គ​ចែក​ពូល​តែ​ម្ដង។


ហើយ​សម្រាប់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ នឹង​លេង​បែប​ក្រៅ​ដី​ក្នុង​ដី​ដដែល។ រដ្ឋលេខាធិការ​សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍​លោក Datuk Hamidin Mohd Amin  បាន​ស្វាគមន៍​ច្បាប់​ថ្មី​នេះ​ហើយ​បាន​និយាយ​ថា​ជា​ស្ថានភាព ​ឈ្នះ​-ឈ្នះ​ សម្រាប់​ក្រុម​ដែល​ចូល​រួម។


“ ពួក​យើង​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ពី​ច្បាប់​ថ្មី​នេះ​ទេ​ ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​នឹង​មាន​រយៈ​ពេល​យូរ​ជាង​មុន​ដោយ​ធ្វើ​ឡើង​តាម​បែប ​(Home /Away) ។​យើង​ជួយ​រៀប​ចំ​ក្រុម​ដែល​ចូល​រួម​ឲ្យ​ដំណើរ​ការ​យ៉ាង​រលូន។” សម្ដី​ Datuk Hamidin Mohd Amin ៕


ដោយ៖NSN