នៅវគ្គទី១ ក្រុមកម្ពុជាធ្វើបានល្អមែនទែនទាំងបច្ចេកទេស និងជំនឿចិត្តជាក្រុម ប៉ុន្តែក្រុមឥណ្ឌាជាមានសំណាងបាននាំមុខមុននៅនាទី៣៥ដោយកីឡាករ Sunil មែន ប៉ុន្តែត្រឹមតែ១នាទីប៉ុណ្ណោះ ពោលគឺនាទី៣៦ ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី អាចរកបានគ្រាប់បាល់តាម ស្មើ វិញបាន ក្រោយពីទទួលបានបាល់យ៉ាងស្អាតពីកីឡាករ ប្រាក់ មុន្នីឧត្តម។
ចូលដល់វគ្គទី២វិញ គ្រាន់តែចូលដល់ទីលានភ្លាម ឥណ្ឌា បានបើកការនាំមុខដល់ទៅ២គ្រាប់មុនភ្លាមៗតែម្ដង ដោយការស៊ុតបច្ចេកទេសមួយ និងការតែតមួយ។ ដោយឡែកក្រុមកម្ពុជាវិញ ក៏មិនឱ្យក្រុមឥណ្ឌាធ្វើអ្វីតាមចិត្តនោះទេ ដោយខ្សែប្រយុទ្ធមកពីជប៉ុន ចាន់ វឌ្ឍនាកា បានស៊ុតពីចម្ងាយរកបាន១គ្រាប់។ ចប់ការប្រកួតមិត្តភាពនេះ កម្ពុជា ចាញ់ក្រុមភ្ញៀវឥណ្ឌាក្នុងលទ្ធផល ២-៣។
សូមបញ្ជាក់ថាក្រុមហ៊ុន CLEAR តែងតែជួយឧបត្ថម្ភគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាក់ស្ដែងកាលពីឆ្នាំកន្លងទៅក្រុមហ៊ុនមួយនេះបានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ២០លានរៀលដល់ក្រុមជម្រើសជាតិកម្ពុជា៕