អ្នកបើកយន្តហោះកម្ពុជាវ័យ ២០ឆ្នាំ បង្ហាញអារម្មណ៍ពិតក្រោយកាន់ចង្កូត Airbus A320
"ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ រកពាក្យអ្វីនិយាយមិនត្រូវនោះទេ ព្រោះក្ដីស្រមៃដែលខ្ញុំចង់បើកយន្តហោះខ្នាតធំ មិនធ្លាប់រំពឹងទុកថានឹងអាចបានសម្រេច ឥឡូវនេះក្លាយជាការពិតហើយ ។
នេះជាពាក្យចេញពីក្នុងចិត្តបង្កប់ដោយភាពរំភើប របស់អ្នកបើកយន្តហោះវ័យក្មេងកម្ពុជា ឆ្លើយឆ្លងជាមួយ Young Leadership Foundation-Cambodia មុននេះ។លឹមស្រេង សេដ្ឋាមុនី ប្រាប់ថា ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យលើជំនាញបើកបរយន្តហោះមកពីសាលាមួយរបស់ហរដ្ឋអាមេរិក កាលពីចុងខែកញ្ញា ឆ្នាំ២០១៦ហើយនោះ សេដ្ឋាមុនីបានសម្រេចចិត្តបន្តការសិក្សាជាអ្នកបើកយន្តហោះបន្តទៀត នៅប្រទេសហ្វីលីពីន ដើម្បីមានសិទ្ធិក្នុងការបើកយន្តហោះខ្នាតធំ Airbus A320 ដែលខ្លួនធ្លាប់ស្រមៃតាំងពីតូច។ អ្នកបើកយន្តហោះរូបសង្ហារវ័យក្មេងរូបនេះ បន្តទៀតថា មុនពេលសម្រេចក្ដីស្រមៃនេះ សេដ្ឋាមុនីធ្លាប់គិតថា យ៉ាងហោចណាស់ក៏រយៈពេល៣ឆ្នាំដែរ ទើបអាចទទួលបានភាពជោគជ័យ ប៉ុន្តែឥឡូវត្រឹមតែ១ឆ្នាំកន្លះសេដ្ឋាមុនី អាចសម្រេចក្ដីស្រមៃរបស់ខ្លួនដែលចង់បើកយន្តហោះប្រភេទ Airbus A320 នេះ។ សេដ្ខាមុនី ប្រាប់ថា ក្រោយផ្ដល់បទសម្ភាសឱ្យ Young Leadership Foundation-Cambodia ក្នុងខែតុលា ឆ្នាំ ២០១៦ រួចហើយក្នុងខែ១១ ឆ្នាំដដែល មុនីក៏សម្រេចចិត្តបន្តការសិក្សាជាបន្តទៀតនៅប្រទេសហ្វីលីពីនដើម្បីអាចបើកយន្តហោះ Airbus A320 ដែលត្រូវចំណាយលុយបង់ថ្លៃសាលារហូតដល់ខ្ទង់ម៉ឺនដុល្លារ។ លឹមស្រេង សេដ្ឋាមុនី ប្រាប់ទៀតថា ត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះខ្លួនអាចបើកយន្តហោះខ្នាតធំនេះបាន ពោលត្រឹមខែកុម្ភៈឆ្នាំ ២០១៧ សេដ្ឋាមុនីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយនាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់ដល់គ្រួសារ និងជាមុខមាត់សម្រាប់សង្គមជាតិ។ នៅពេលសួរថា តើមុនីមិនមានការភ័យខ្លាចទេពេលបើកយន្តហោះខ្នាតធំនេះ? មុនីប្រាប់ថា មិនមានភាពភ័យខ្លាចអ្វីទាំងអស់ព្រោះក្នុងនាមជាអ្នកបើកយន្តហោះគឺត្រូវមានស្មារតីរឹងមាំ និងការតាំងចិត្តខ្ពស់បំផុត។ សេដ្ឋាមុនីប្រាប់ថា ចំពោះក្ដីស្រមៃដែលចង់ក្លាយជាអ្នកបើកយន្តហោះខ្នាតធំនេះបានសម្រេចហើយ ប៉ុន្តែបច្ចុប្បន្នមុនីកំពុងតែរកការងារដែលសក្ដិសមនឹងសមត្ថភាពរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
សេដ្ឋាមុនីប្រាប់ថា ក្នុងឆ្នាំថ្មីនេះមានអាយុ២០ឆ្នាំហើយ ហើយក៏ជាពេលដែលមុនីត្រូវខិតខំបំផុតដើម្បីគ្រួសារ និងអនាគតរបស់ខ្លួន៕
ប្រភព៖ Y LFC