Monday, March 06, 2017

ពុទ្ធោ!! កន្ធាយ​សមុទ្រ​​មួយ​លេប​កាក់​​ជិត​១០០០ រហូត​ប្រេះ​ស្នូក

ក្រុម​គ្រូពេទ្យមួយ​ បាន​វះកាត់​សត្វ​កន្ធាយ​ដ៏​ធំ​មួយ​ក្បាល​ដែល​បាន​លេប​កាក់​​រឹង​ចំនួន ៩១៥​កាក់ ពេល​វា​រស់​នៅ​ក្នុង​អាង​ទឹក​មួយ​នៅ​ប្រទេស​ថៃ។
សត្វអណ្តើក,

សត្វអណ្តើក,

សត្វអណ្តើក,

សត្វអណ្តើក,

កន្ធាយ​សមុទ្រ​នេះ​មាន​ឈ្មោះ Bank អាយុ​២៥ឆ្នាំ បាន​លេប​កាក់​ទុក​ម្ដង​មួយ​ៗ​របស់​អ្នក​ទេសចរ​ដែល​ចូល​ទៅ​លេងរួច​បោះ​កាក់​ចូល​អាង​ទឹក​របស់​វា​ នៅ​ស្រុក​ស្រ៊ីរ៉ាតឆា​ ​ខេត្ត​ឈុន​ប៊ុរី អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​នៅ​ពេល​កាក់​ផ្ដុំ​គ្នា​ក្នុង​ពោះ បាន​​​ធ្វើ​ឲ្យ​កន្ធាយ​ឈឺ​ចុក​ចាប់ ហើយ​ស្នូក​របស់​វា​​ចាប់​ផ្ដើម​ប្រេះ រួច​​អ្នក​មើល​ថែ​ក៏​នាំ​វា​ទៅ​ជួប​គ្រូពេទ្យ​សត្វ​តែម្ដង។

បើ​តាម​ប្រភព​​ពី​គ្រូពេទ្យ កន្ធាយ​ញី​នេះ​លេប​កាក់​​ទម្ងន់​ប្រមាណ​ ៥គីឡូក្រាម គិត​ជា​ទឹក​ប្រាក់​​​តម្លៃ ២​ពាន់​បាត ឬ​ស្មើ​នឹង​៥៧​ដុល្លារ។ គ្រូពេទ្យ​ផ្នែក​វះកាត់ របស់​សាកល​វិទ្យាល័យ​ជូឡាឡុងកន​​ប្រើ​រយៈពេល​ដល់​ទៅ ៤​ម៉ោង​ដើម្បី​យក​កាក់​ចេញ​អម​ជាមួយ​ចាក់​ថ្នាំ​សន្លប់។ បន្ទាប់​ពី​វះកាត់ កន្ធាយ​នឹង​ត្រូវ​តម​ចំណី​រយៈពេល ២​សប្ដាហ៍​ដោយ​អាច​​ផឹក​ទឹក​តែ​​ប៉ុណ្ណោះ៕

ប្រភព៖ The Nation