អាថ៌កំបាំងទាំង ៣ យ៉ាង ដើម្បីភាពជោគជ័យ របស់លោក ស្ទីវ ចប Steve Jobs ជានាយកប្រតិបត្តិដ៏អស្ចារ្យ អ្នកផ្ដល់កំណើតគ្រឿងកុំព្យូទ័រ ក្រាហ្វិច របស់ពិភពលោក ដែលមានឈ្មោះដ៏ល្បីល្បាញថា Apple (Apple Computer) ហើយជាបុគ្គលដែលអាចហៅបានថា ជាអ្នកនាំយកកុំព្យូទ័រ មកកាន់ប្រជាជនធម្មតាទូទាំងពិភពលោក ។ លោក ស្ទីវចប បាននិយាយឲ្យបណ្ឌិតជំនាន់ថ្មីរបស់មហាវិទ្យាល័យ ស្ទេន ហ្វត ក្នុងខែ មិថុនា ២០០៥ អំពីហេតុការណ៍ ៣ រឿងថា៖
១. ជីវិតមិនមានសំណាង
Steve Jobs ប្រាប់ថា ជីវិតរបស់គាត់មិនមានសំណាង និងស្ថិតនៅលើផ្នែកអវិជ្ជមានមកតាំងពីកំណើត។ គាត់់ជាក្មេងដែលមានបញ្ហាច្រើនក្នុងជីវិត ។ គាត់ចាប់កំណើតពីម្ដាយដែលភ្លើតភ្លើន និងមានទម្ងន់ខណៈពេលនៅរៀន ហើយគ្មានលទ្ធភាពចិញ្ចឹមបីបាច់គាត់ ក៏ប្រគល់ឲ្យអ្នកដទៃចិញ្ចឹម ដោយសន្យាត្រឹមថា ត្រូវបញ្ជូនគាត់ឲ្្យរៀនរហូតចប់បរិញ្ញាបត្រ តែទីបំផុតគាត់រៀនមិនចប់ព្រោះឳពុកម្ដាយធម៌អស់លុយ ។ ប៉ុន្ដែ ការកើតមកក្នុងភាពលំបាកនោះ មានកម្លាំងខ្យោយពេកដែលធ្វើឲ្យគាត់បញ្ឃប់ក្ដីស្រមៃ និងការជឿជាក់ ដែលត្រូវស៊ូក្នុងឆាកជីវិត ទោះបីជាគាត់ត្រូវទៅអាស្រ័យមិត្តភក្ដិ រើសកំប៉ុងទឹកក្រូចលក់ទៅចូលជួរដើម្បីយកអាហារបរិច្ចាគ តែការលំបាកជាច្រើនក្នុងជីវិតនោះ គាត់នៅជឿជានិច្ចថា គាត់នៅមានអ្វីដែលល្អៗជាច្រើន ហើយតស៊ូបានដោយងាយជាមួយពិភពលោកដ៏អាប់អួររបស់គាត់នោះ ។
២.មានជំនឿ និងការជឿជាក់លើជីវិតរបស់ខ្លួនឯង
ទោះបីជាគាត់បានឆ្លងកាត់អ្វីៗមកជាច្រើន តែមិនអាចបញ្ឍប់ជំនឿ និងការជឿជាក់លើសមត្ថភាពរបស់ខ្លួនគាត់បានទេ ។ នៅពេលគាត់អាយុ ២០ ឆ្នាំ គាត់បានសាងក្រុមហ៊ុនផលិតគ្រឿងកុំព្យូទ័រ ដែលមានស្លាកសញ្ញារូបផ្លែ ប៉ោម។ វាបានមកពីការគិតបែបងាយៗ ដែលគាត់ចង់បង្ហាញដល់អ្នកប្រើថាជារឿងងាយៗក្នុងជីវិត ដូចជាការយកផ្លែ ប៉ោម មកញ៉ាំអីចឹង ។ គាត់ប្រើពេលត្រឹមតែ ១០ ឆ្នាំ Apple របស់គាត់ដែលកសាងឡើងមកពីរោងចក្រតូចក្លាយជាក្រុមហ៊ុនខ្នាតធំ ។ កុំព្យូទ័រម៉ាក អិន ថត ជាកុំព្យូទ័រ ក្រាហ្វិច ដែលល្អបំផុតនៅក្នុងលោកនាសម័យកាលនោះ និងរហូតមកដល់បច្ចុប្បន្ន ។ តែអនិច្ចា ! ព្រះជាម្ចាស់ លេងសើចជាមួយជីវិតគាត់ពេកហើយ គាត់ត្រូវគេបណ្ដេញចេញពីក្រុមហ៊ុន ដែលគាត់បានសាងដោយផ្ទាល់ដៃ ដោយអ្នកដែលធ្វើឲ្យគាត់ត្រូវគេដកចេញនោះ គឺជាមនុស្សដែលគាត់ទទួលមកធ្វើការងាយដោយខ្លួនឯង ប៉ុន្តែគាត់មិនបានបាត់ជំនឿលើការងារដែលគាត់បានធ្វើ និងសាងឡើងមកទេ ។ គាត់បានបង្កើតក្រុមហ៊ុនមួយទៀត ដែលមានឈ្មោះល្បីដូចគ្នា ហើយគាត់បានត្រឡប់មកធ្វើជានាយកប្រតិបត្តិរបស់ Apple វិញម្ដងទៀត ។ ពេលវេលារបស់គាត់កន្លងមក រឿងដែលធ្វើឲ្យគាត់ទទួលបានជោគជ័យរហូតដល់ថ្ងៃនេះ ដោយសារតែគាត់ស្រឡាញ់ក្នុងរឿង ដែលគាត់បានធ្វើ ហើយជឿថា រឿងដែលគាត់ធ្វើ គឺជារឿងដ៏អស្ចារ្យ និងមានន័យ ។
រឿងចុងក្រោយសំខាន់ណាស់ សម្រាប់មនុស្ស ដែលចង់ទទួលជោគជ័យក្នុងជីវិត គឺនៅពេលគាត់អាយុ ១៧ ឆ្នាំ គាត់ពេញចិត្តនឹងពាក្យសម្ដីរបស់មនុស្សម្នាក់ថា ” បើអ្នកប្រើជីវិតក្នុងមួយថ្ងៃៗ ដូចជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក ថ្ងៃណាមួយជីវិតរបស់អ្នកនឹងបានល្អប្រសើរ “ ។
ក្រោយមក ដោយសារតែពាក្យសម្ដីខ្លៗបែបនេះ ក៏បានផ្លាស់ប្ដូរជីវិតគាត់ពិតមែន ។ គាត់តែងតែសួរខ្លួនឯងរាល់ព្រឹកថា បើថ្ងៃនេះជាថ្ងៃចុងក្រោយ គាត់ចង់ធ្វើអ្វីខ្លះ ដែលគាត់ត្រូវការមែនទែន តែមិនមែនជារឿងដែលអ្នកដទៃចង់ឲ្យគាត់ធ្វើនោះទេ ។
ប្រភព៖ Enterprenuse