ភ្នំពេញ៖ នៅទីបំផុតគេបានស្គាល់សមាសភាពគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាហើយនោះគឺលោកឡេអូណាដូ ល្វីស (Leonardo Luis) ជនជាតិប្រេសុីលដែលជាអតីតគ្រូបង្គោលរបស់ក្លឹបឡាវ LANEXANG UNITED ដែលមានបទពិសោធន៍ជាច្រើននៅក្នុងវិស័យបាល់ទាត់នៅតំបន់អាសុីអាគ្នេយ៍នេះ ។ ការប្រកាសជាផ្លូវការអំពីសមាសភាពរបស់បុរសដែលត្រូវចូលមកជំនួសអតីតគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon រូបនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាសណ្ឋាគារភ្នំពេញនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
ឯកឧត្តមសៅ សុខា បានថ្លែងឱ្យដឹងថា សហព័ន្ធបានសម្រេចចុះកិច្ចសន្យាជាមួយលោក ឡេអូណាដូ ល្វីស សម្រាប់រយៈពេល ១ ឆ្នាំ ហើយភាគីកម្ពុជានឹងផ្តល់ជូននូវទីកន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ រួមជាមួយនឹងការចំណាយលើសំបុត្រយន្តហោះដែលគ្រូបង្វឹកថ្មីនេះត្រូវប្រើប្រាស់ដើម្បីទៅលេងស្រុកកំណើតនៅប្រេសុីល (ម្តងក្នុងមួយឆ្នាំ) បូករួមនឹងប្រាក់បៀវត្សរ៍ប្រចាំខែ ហើយតាមការឱ្យដឹងលោកឡេអូណាដូ នឹងមានគ្រូជំនួយចំនួន ២ ពីររូបដែលសហព័ន្ធត្រូវចំណាយក្នុងរង្វង់ទឹកប្រាក់ប្រមាណជា ១២០០០ ដុល្លារក្នុងមួយខែ (ប្រាក់ខែគ្រូទាំង ៣ រួមបញ្ចូលគ្នា) ។
គ្រូបង្វឹកដែលមានវ័យ ៤៤ ឆ្នាំនេះ ធ្លាប់បំពេញការងារជាមួយក្លឹបយក្ស Buriram United របស់ប្រទេសថៃនាឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៦ មុននឹងប្តូរមកដឹកនាំក្លឹប Lanexang United វិញនាអំឡុងខែឧសភា ឆ្នំា២០១៦ កន្លងមក ។ ក្នុងពេលរួមរស់រយៈកាល ៨ខែជាមួយក្លឹបដ៏ជោគជ័យរបស់ប្រទេសឡាវនេះ លោកឡេអូណាដូ បាននាំមកនូវជ័យជម្នះចំនួន ២២ លើក ស្មើ១លើក និងបរាជ័យតែម្តងប៉ុណ្ណោះ ហើយកូនក្រុមរបស់លោករកបានគ្រាប់បាល់សរុប ៨២គ្រាប់ រហូតបានក្លាយជាជើងឯកលីគកំពូលនៃប្រទេសឡាវក្នុងរដូវកាល២០១៦ ព្រមទាំងបានឡើងទៅលេងក្នុងព្រឹត្តិការណ៍អន្តរជាតិមួយចំនួនដូចជា AFC Cup និងបានឈ្នះជើងរងក្នុងកម្មវិធី Toyota Mekong Club Champioship 2016 ផងដែរ ។ យ៉ាងណាក៏ដោយ អាជីពជាគ្រូបង្វឹករបស់លោកនៅលើទឹកដីនៃប្រទេសជិតខាងកម្ពុជាមួយនេះត្រូវបានបញ្ចប់ទៅវិញយ៉ាងតក់ក្រហល់ បន្ទាប់ពីថ្នាក់ដឹកនាំក្លឹប Lanexang United បានប្រកាសដកខ្លួនមិនចូលរួមប្រកួតលីគនៃប្រទេសឡាវនារដូវកាលឆ្នាំ២០១៧ នេះឡើយ ។
គេរំពឹងថា តាមរយៈបទពិសោធន៍ទាំងនេះ លោក ឡេអូណាដូ ល្វីស នឹងនាំមកនូវបច្ចេកទេសថ្មីៗល្អៗបន្ថែមទៀតដល់កីឡាករកម្ពុជា ដើម្បីឱ្យពួកគេបានអភិវឌ្ឍន៍ខ្លួនឈានឡើងដល់កម្រិតមួយកាន់តែខ្ពស់ថែមទៀត បន្ថែមពីលើអ្វីដែលលោក Lee ធ្លាប់បានផ្តល់ឱ្យនាពេលកន្លងមក ៕