តើអ្នកចូលចិត្តរួមភេទ តែមិនចង់មានផ្ទៃពោះមែនទេ ? ប្រសិនបើអ្នកចង់បានក្តីសុខ និងសេរីភាពច្រើនជាងការចង់បានកូន អ្នកត្រូវអនុវត្តកុំឲ្យមានកូន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនជឿជាក់លើការប្រើវិធីមុនៗមកទេ នៅមានវិធីផ្សេងៗជាច្រើនទៀតដែលធ្វើឲ្យអ្នកសមដូចបំណងបាន។មិនត្រូវរួមភេទដោយគ្មានស្រោមអនាម័យ
ត្រូវនិយាយថា ទេចំពោះការបង្កាត់ភ្លើងស្នេហ៏ដោយមិនប្រើស្រោម។ ប្រសិនបើអ្នកអនុវត្តតាមច្បាប់ដ៏តឹងរឹងនេះបាន ឱកាសនៃការមានផ្ទៃពោះមានតិចបំផុត។
ត្រូវនិយាយថា ទេចំពោះការបង្កាត់ភ្លើងស្នេហ៏ដោយមិនប្រើស្រោម។ ប្រសិនបើអ្នកអនុវត្តតាមច្បាប់ដ៏តឹងរឹងនេះបាន ឱកាសនៃការមានផ្ទៃពោះមានតិចបំផុត។
កុំភ្លេចលេបថ្នាំការពារប្រសិនបើអ្នកចង់ការពារការមានផ្ទៃពោះ អ្នកគួរតែលេបថ្នាំគ្រាប់ឲ្យបានត្រឹមត្រូវ ក្រោយពេលរួមភេទរួច។ រួមភេទនៅថ្ងៃមករដូវ
ការមានផ្ទៃពោះដោយមិនរំពឹងទុកអាចជាភាពភ័យខ្លាចមួយចំពោះគូស្នេហ៍ ទាំងពីរ។ ប្រសិនបើអ្នកមិនទាន់បានត្រៀមខ្លួននឹងចង់បានកូនទេ ហើយនៅតែចង់មានក្តីសុខនឹងការបង្កាត់ភ្លើងស្នេហ៏, សាកល្បងបង្កាត់ភ្លើងស្នេហ៍នៅថ្ងៃមករដូវ។ អ្នកជំនាញបាននិយាយថា ការបង្កាត់ភ្លើងស្នេហ៍ក្នុងកំឡុងពេលមករដូវពិតជាមានសុវត្ថិភាពបំផុត។
លេបថ្នាំគ្រាប់ជាប្រចាំ ផ្តល់ថ្នាំគ្រាប់ដល់ខ្លួនអ្នកជាប្រចាំ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំគ្រាប់នេះអាចមានផលប៉ះពាល់អាក្រក់ផ្សេងៗដល់សុខភាពរាងកាយរបស់ អ្នក។ ប៉ុន្តែ វាប្រាកដជាអាចបញ្ឈប់ឱកាសនៃការមានផ្ទៃពោះបាន។
តិចនិចការសម្រុកចូលក្នុងករណីនេះអ្នកមិនយល់ឡើយ មានន័យថា បុរសត្រូវដកអាអូនតូចរបស់គាត់ចេញពីល្អាងសម្ចាត់ស្ត្រី ឲ្យបានមុនពេលគាត់ឈានដល់ការសម្រេចទឹកកាម។ ការសម្រុកចូលយូរពេកពិតជាគ្មានសុវត្ថិភាពឡើយ ព្រោះមេជីវិតឈ្មោលអាចនឹងចូលក្នុងប្រដាប់ភេទរបស់ស្ត្រីរួចបាត់ទៅ ហើយ។ការលេង ស្ទាបអង្អែលប្រដាប់ភេទក៏អាចគ្រោះថ្នាក់បានដែរប្រសិនបើអ្នកគិតថាការលេង ស្ទាបអង្អែលប្រដាប់ភេទជាវិធីសាមញ្ញៗ ហើយមិនធ្វើឲ្យមានផ្ទៃពោះនោះ សូមគិតសាឡើងវិញម្តងទៀត។ ការលេងស្ទាបអង្អែលប្រដាប់ភេទពិតជាគ្រោះថ្នាក់ ដោយសារតែអនុញ្ញាតឲ្យម្រាមដៃរបស់គូស្នេហ៍ស្ទាប លេងអាអូនតូច បន្ទាប់មកដាក់ចូលទៅក្នុងរន្ធយោនី។ នេះអាចនាំឲ្យបុរសបញ្ចេញទឹកកាមលឿន និងអាចមានផ្ទៃពោះបាន។
នៅពេលកំពុងសម្រុកចូលប្រដាប់របស់ស្ត្រីមិនត្រូវដាក់អាអូនតូចក្នុងរន្ធយោនីក្នុងរយៈពេលយូរក្រោយពេលសម្រុក ចូលរួច។ យល់ល្អត្រូវដកចេញក្រោយពេលសម្រុកចូលរួច ព្រោះស្រោមអនាម័យនៅខាងក្នុងនឹងលែងតឹងណែនល្អនៅពេលអាអូនតូចស្រកចុះ មកវិញ។ចាក់ថ្នាំបង្ការប្រសិនបើអ្នកចង់បង្កាត់ភ្លើងស្នេហ៍ ហើយមិនចង់មានផ្ទៃពោះ ស្ត្រីត្រូវចាក់ថ្នាំបង្ការអរម៉ូន។ ការចាក់ថ្នាំត្រូវតែចាក់ឲ្យបានជារៀងរាល់បីខែម្តង ដើម្បីការពារការមានផ្ទៃពោះ។ ជឿជាក់លើការមានរដូវ នៅពេលអ្នកបានដឹងលម្អិតពីដំណើរការមករដូវ អ្នកនឹងមិនអាចមានផ្ទៃពោះបានឡើយ។ នេះជាពេលវេលាដែលមានសុវត្ថិភាពនៅពេលរួមភេទ ដែលគូស្នេហ៍ភាគច្រើនគួរតែអនុវត្តតាម។ ឧទាហរណ៏៖ ៧ថ្ងៃ មុន និង៧ថ្ងៃក្រោយពេលមករដូវត្រូវបានគេចាត់ទុកថាជាសប្តាហ៏រួមភេទដែលមាន សុវត្ថិភាព៕