(រាជធានីភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងកញ្ញាអីុ វ៉ា បានព្រមានអាចនឹងដើរចេញពីផលិតកម្មសាន់ដេ ដ្បិតផលិតកម្មហាក់មើលមិនឃើញពីសមត្ថភាពរបស់នាង ខណៈកិច្ចសន្យានៅសល់ រយៈពេលជិតមួយឆ្នាំទៀត ។
ការប្រកាសរបស់អីុវ៉ា បន្ទាប់ពីមួយរយៈចុងក្រោយនេះ បទចម្រៀងរបស់នាងមិនសូវចេញ និងមិនសូវល្បីនៅលើទីផ្សារ ខណៈពេលតារាចម្រៀងកញ្ញាសុខ ពិសី ត្រូវក្រុមហ៊ុនលើកមុខលើកមាត់ខ្លាំង ។
បើទោះបីជាមានការព្រមានដើរចេញពីសាន់ដេរបស់អីុវ៉ា ក្តី ប៉ុន្តែតារាចម្រៀងរូបនេះបានបដិសេធចោលចំពោះព័ត៌មានដែលផ្សាយថា នាងនឹងត្រៀមទៅកាន់ផលិតកម្មផ្សេង។
អីុវ៉ាអះអាងថា នៅផលិតកម្មសាន់ដេនាងជាប់កិច្ចសន្យាជិត១ឆ្នាំទៀត ហើយរយៈពេលជិត១ឆ្នាំនេះក្រុមហ៊ុនយកចិត្តទុកដាក់ ឬមិនយកចិត្តទុកដាក់ជារឿងរបស់ក្រុមហ៊ុន នាងមិនសូវដឹងទេ ទុកឱ្យបណ្ដាអ្នកគាំទ្រយល់ឃើញចុះ ។
កញ្ញាអីុវ៉ាបញ្ជាក់ថា «ចំពោះរឿងសារព័ត៌មានដែលចុះផ្សាយថា ខ្ញុំត្រៀមចាកចេញទៅផលិតកម្មផ្សេងក៏មិនមែនជាការណ៍ពិតដែរ សម្រាប់់នាងខ្ញុំក៏មិនទាន់ប្រាកដចិត្តដែរថា នាងខ្ញុំត្រូវបន្ត ឬត្រូវចាកចេញ ។ ជាក់ស្ដែងនៅសល់រយៈពេលជិត១ឆ្នាំ ហ្នឹងបើក្រុមហ៊ុនមិនមើលឃើញពីសមត្ថភាពនាងខ្ញុំដូចពេលនេះ នាងខ្ញុំអាចនឹងចាកចេញមែន តែបើក្រុមហ៊ុនមើលឃើញពីសមត្ថភាពនាងខ្ញុំ មិនទុកនាងខ្ញុំចោល នាងខ្ញុំនឹងមិនចាកចេញឡើយ ។
គ្មានអ្នកណាម្នាក់ចង់ផ្លាស់ប្ដូរកន្លែងធ្លាប់ធ្វើការរាប់ឆ្នាំមកហើយទេ ទាល់តែមានបញ្ហាអ្វីមួយដែលមិនអាចឱ្យបន្តបាន ព្រោះយើងមិនអាចបិទច្រកសេដ្ឋកិច្ចយើងបានទេ ។
ទោះបីនាងទៅដល់កន្លែងណាក៏នាងខ្ញុំមិនបំភ្លេចគុណដល់ក្រុមហ៊ុនសាន់ដេដែរ ព្រោះកន្លែងហ្នឹងហើយជាម្លប់ដ៏ត្រជាក់ជិត៧ឆ្នាំមកសម្រាប់នាងខ្ញុំ ។ ៥ឆ្នាំមុនខុសពី២ឆ្នាំនេះ គ្រប់យ៉ាងមិនដូចពីមុន អ្វីៗផ្លាស់ប្ដូរ ដូចនេះនាងខ្ញុំក៏អាចនឹងធ្វើការពិចារណាឱ្យច្បាស់សិន ថាត្រូវនៅ ឬក៏ទៅ » ។
ទោះបីនាងទៅដល់កន្លែងណាក៏នាងខ្ញុំមិនបំភ្លេចគុណដល់ក្រុមហ៊ុនសាន់ដេដែរ ព្រោះកន្លែងហ្នឹងហើយជាម្លប់ដ៏ត្រជាក់ជិត៧ឆ្នាំមកសម្រាប់នាងខ្ញុំ ។ ៥ឆ្នាំមុនខុសពី២ឆ្នាំនេះ គ្រប់យ៉ាងមិនដូចពីមុន អ្វីៗផ្លាស់ប្ដូរ ដូចនេះនាងខ្ញុំក៏អាចនឹងធ្វើការពិចារណាឱ្យច្បាស់សិន ថាត្រូវនៅ ឬក៏ទៅ » ។
ប្រសិនបើការដើរចេញពីផលិតកម្មសាន់ដេរបស់តារាចម្រៀងនាងអីុវ៉ា លេចចេញជារូបរាងមែននោះ ចាត់ទុកថាជាតារាចម្រៀងទីពីរ បន្ទាប់ពីតារាចម្រៀងលោក កែវ វាសនា ដែលចាកចេញទៅនៅផលិតកម្មថោន ៕
ដោយ៖ CC
ប្រភព៖ កោះសន្តិភាព