Post Top Ad

Sunday, March 19, 2017

ហៃ!! បើចង់​រក​ស៊ី​ជាមួយ​ជប៉ុន​ត្រូវ​ដឹង​ចំនុច​សំខាន់​មួយ​នេះ

តាម​ធម្មតា​ពេល​ប្រាស្រ័យ​ទាំង​ទង​គ្នា​​ជា​លើក​ដំបូង គេ​តែ​ង​ផ្លាស់​ប្តូរ​នាម​ប័ណ្ណ​គ្នា​ទៅ​វិញ​​ទៅ​មក​។ តែ​ជួន​កាល​ យើង​ភ្លេច​ឬ​អស់​នាម​ប័ណ្ណ​។ សម្រាប់​ជន​ជាតិ​ទូទៅ​ ប្រហែល​ជា​មិន​សូវ​ប្រកាន់​ទេ ប៉ុន្តែ​សម្រាប់​ជប៉ុន​វិញ​ គេ​ប្រកាន់​ណាស់​។​ ការ​ជួប​គ្នា​ដំបូង​ត្រូវ​តែ​មាន​នាម​ប័ណ្ណ​។ ការ​ផ្លាស់​ប្តូរ​នាម​ប័ណ្ណ​គ្នា​ មាន​​ន័យ​ថា​ជា​ចំនុច​ចាប់​ផ្តើម​នៃ​ធុរកិច្ច​ បើ​មិន​ទាន់​បាន​ប្តូរ​នាម​ប័ណ្ណ​គ្នា​ទេ​គឺ​មិន​ទាន់​អាច​ផ្តើម​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ទេ។ ការ​ជូន​នាមប័ណ្ណ​គ្នា​ក៏​មាន​ពិធីការ​ត្រឹម​ត្រូវ​ដែរ៖



១. អ្នកមានឋានៈខ្ពស់ជាង ជាអ្នកជូននាម​ប័ណ្ណ​ឲ្យ​ទៅ​គេ​មុន
២. ជូន​និង​ទទួល​នាម​ប័ណ្ណ​ដៃពីរ
៣. ជូននាមប័ណ្ណ ដោយ​ឱនមុខ​ទៅ​កាន់​អ្នក​ទទួល
៤. ក្នុង​អំឡុង​ពេល​ពិភាក្សា​គ្នា​ គេ​ត្រូវ​រក្សា​នាម​ប័ណ្ណ​​ទាំង​នោះ​នៅ​ខាង​ក្រៅ ឬ​ដាក់​លើ​តុ​ រហូត​ដល់​ចប់​ទើប​យក​ទុក​តាម​ខ្លួន
៥. រក្សា​នាមប័ណ្ណ​ឲ្យ​នៅ​ថ្មី​ស្អាត​ជា​និច្ច
នៅពេលទទួលនាមប័ណ្ណ គេតែងពិនិត្យដោយយកចិត្តទុកដាក់នូវរាល់ព័ត៌មាន​ដែ​ល​មាន​នៅ​លើ​នាមប័ណ្ណ​ដែល​គេ​ជូន។