ពិតណាស់ វាជាវិធីសាស្ត្រដ៏ល្អ និងងាយស្រួល ក្នុងកម្ចាត់ចោលជាតិគីមីពុលនានា ... នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Susan May។ លោកស្រី និងសហការី បានសិក្សាទៅលើគម្រោងនេះ ក្រោយការឧបត្ថម្ភពី PCAARRD។ ការសិក្សានេះមានគោលបំណង កាត់បន្ថយសារធាតុគីមីពុលនានា ដែលមាននៅក្នុងបន្លែ និងផ្លែឈើ។
ក្រុមអ្នកស្រាវជ្រាវ បានណែនាំនូវវិធីសាស្ត្រសាមញ្ញ និងងាយស្រួលចំនួន ៤ ដូចខាងក្រោមនេះ ៖
១. លាយទឹកខ្មេះ ២ ស្លាបព្រាកាហ្វេ ទៅក្នុងទឹក ៤ កែវ ហើយជ្រលក់បន្លែ និងផ្លែឈើនៅក្នុងល្បាយនេះ រយៈពេល ២ នាទី មុននឹងលាងសម្អាតឲ្យស្អាត (វាអាចកាត់បន្ថយជាតិថ្នាំពុល បានដល់ទៅ ៨០ ភាគរយ)។
២. លាយទឹកលាងដប ឬទឹកបោកខោអាវ (ដែលដាក់ថាអាចលាងបន្លែបាន) ចំនួន ១០ ដំណក់ ទៅក្នុងទឹក ១ លីត្រ ដើម្បីលាងសម្អាតបន្លែ បន្ទាប់មក អ្នកត្រូវលាងបន្លែនោះម្តងទៀត ដោយប្រើទឹកហូរ (វាកាត់បន្ថយជាតិថ្នាំពុលបាន ពី ៦៧ ទៅ ៨៨ ភាគរយ)។
៣. ស្ងោរបន្លែឲ្យឆ្អិនល្អ ពីព្រោះ សារធាតុគីមី អាចនឹងធ្លាក់ចុះ ដោយសារកម្តៅ។
៤. អាំង ឆ្អើរ ឬចៀនបន្លែ ដើម្បីកាត់បន្ថយជាតិគីមីពុល៕
ដោយ៖NSN