ខែ្សប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កិឡាករ Neymar JR បានបង្ហើបនូវសញ្ញាដែលអាចឲ្យរូបគេផ្លាស់ទៅលេងនៅទឹកដីអង់គ្លេស ពោលគឺផ្លាស់ទៅលេងក្នុងក្រុមបិសាចក្រហម Manchester United ដោយរូបគេបញ្ជាក់ថា គ្រប់កីឡាករទាំងអស់ពិតជាចង់ធើ្វការជាមួយអ្នកចាត់ការសញ្ជាតិព័រទុហ្គាល់ លោក Jose Mourinho ។
កីឡាករវ័យក្មេងជម្រើសជាតិប្រេសីុលនេះ បានជាប់ទាក់ទងទៅនឹងការផ្ទេរមកកាន់ Man Utd ជាយូរមកហើយ ដែលកាសែតបរទេសមួយចំនួនបានចុះផ្សាយថា ក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុង Manchester នេះ ហ៊ានចំណាយដល់ទៅជាង ២០០លានផោន សម្រាប់ទិញរូបគេ ។
ពេលនេះដែរ Neymar ក៏បានបើកភ្លើងខៀវសម្រាប់ការផ្ទេរនេះ ដោយបញ្ជាក់ថា Mourinho គឺជាបុរសម្នាក់ដែលរូបគេគោរព ហើយកីឡាករគ្រប់រូបពិតជាចង់ជាធើ្វការជាមួយរូបលោក។
Neymar និយាយថា៖ «Premier Legaue គឺជាលីគដ៏អស្ចារ្យសម្រាប់ខ្ញុំ ។ ខ្ញុំចូលចិត្ដការលេងនៅទីនោះ ហើយនៅថៃ្ងអានាគតយើងមិនអាចដឹងមុនបានទេ តែប្រាកដណាស់ ថៃ្ងណាមួយ ខ្ញុំអាចនឹងលេងនៅទីនោះ។ ខ្ញុំគោរព Manchester United, Chelsea, Arsenal, Liverpool ព្រោះពួកគេប្រឹងប្រែងណាស់ក្នុងការប្រជែងយកពានរង្វាន់។ Mourinho គឺជាអ្នកចាត់ការម្នាក់ដែលខ្ញុំចង់ធើ្វការជាមួយ» Neymar និយាយទៅកាន់សារព័ត៌មាន The Sun។
ប្រភព៖ Goal