នាពេលបច្ចុប្បន្នគេសង្កេតឃើញថា មនុស្សជាច្រើននៅជុំវិញសកលលោក ហាក់បីជាពុំមានពេលវេលាច្រើននោះទេ ក្នុងការអង្គុយទស្សនាទូរទស្សន៍ផ្ទាល់ខ្លួននៅក្នុងផ្ទះឫតាមបណ្តាហាងកាហ្វេផ្សេងៗ ដោយភាគច្រើនពួកគាត់រមែង ប្រើប្រាស់បណ្តាញសង្គម ឫប្រព័ន្ធអុីនធឺណែតដើម្បីទស្សនាការ Live Stream ។ យ៉ាងណាមុិញបើតាម ការលេចលឺពីប្រភពគេហទំព័រ TheVerge បានបង្ហាញថា ក្រុមហ៊ុន YouTube នឹងប្រកាសដាក់បង្ហាញ នូវមុខងារផ្សាយផ្ទាល់វីដេអូពីប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ ប្រមាណ 40 ប៉ុស្តិ៍ ដោយកម្មវិធីនោះមានឈ្មោះថា YouTube TV នៅប៉ុន្មានខែខាងមុខនេះ។
ក្នុងនោះអាចជាមានប៉ុស្តិ៍ធំៗមួយចំនួនដូចជា ABC, CBS, FOX, NBC និងប៉ុស្តិ៍ធំៗជាច្រើនទៀត ហើយអត្ថប្រយោជន៍ពិសេស គឺយើងអាចធ្វើការស្វែងរកបានដោយលឿន និងទស្សនាវីដេអូចាស់ៗ ដែលចាក់ផ្សាយ កន្លងផុតទៅបានថែមទៀតផង។ យ៉ាងណាមុិញសំរាប់គម្រោងមួយនេះ YouTube នឹងមិនមែន Free នោះទេ ក៏ប៉ុន្តែអតិថិជន ត្រូវចុះឈ្មោះក្នុងតម្លៃ 35$ ក្នុងមួយខែ ជាគម្រោងគ្រួសារ ដែលអាចប្រើប្រាស់ បានសរុប 6 គណនីយ។
អ្វីដែលគួរឱ្យសោកស្តាយ គេបានបញ្ជាក់ថា ការបើកឱ្យប្រើប្រាស់ដំបូង គឺមានតែក្នុងទឹកដីសហរដ្ឋអាមេរិកមួយគត់ ក៏ប៉ុន្តែគម្រោងបន្តដាក់បង្ហាញក្នុងប្រទេសមួយចំនួនឫពិភពលោកនោះ យើងនឹងសង្ឃឹមថាមានជាបន្តបន្ទាប់ នាពេលក្រោយ។
ប្រភព៖ Theverge