ឧទ្យានធម្មជាតិ Serengeti នាប្រទេសតង់ហ្សានី គឺជាឧទ្យានមួយដែលពោរពេញទៅដោយជីវិតសត្វព្រៃចំរុះ។ ជារៀងរាល់ឆ្នាំចាប់ពីខែកក្កដាដល់ខែតុលាសត្វពាហនៈគ្រប់ប្រភេទដូចជាប្រើស, ឈ្លូស, គោព្រៃ និងសេះបង្កង់ -ល- តែងតែធ្វើដំណើរទៅមករកចំណីដោយត្រូវដើរឆ្លងកាត់ដៃព្រែកមួយដែលជាជំរកសត្វក្រពើ។ ជានិច្ចកាលការឆ្លងទៅមករបស់សត្វពាហនៈទាំងនោះតែងតែបញ្ចប់ដោយការបង្ហូរឈាម ដោយសត្វក្រពើមានប្រៀបជាងជានិច្ច។ ក្រពើជាសត្វស៊ីសាច់ជាអាហារ ដូចឆ្នេះធ្មេញរបស់វាមិនមែនមានសំរាប់ដាក់តាំងទេ ដូចដែលអ្នកដឹងស្រាប់ហើយ ក្រពើមិនអាចប្រើប្រាស់ដៃជើងវាដើម្បីចាប់ហែកចំណីដូចសត្វតោ រឺខ្លាទេ គឺវាប្រើចង្កូមដ៏មុតស្រួចរបស់វាចាប់ហែកចំណី..