Post Top Ad

Friday, January 31, 2020

អាថ៌កំបាំង ៦យ៉ាងរបស់មហាសេដ្ឋី ២១រូប ចំពោះទ្រព្យសម្បត្តិ និងភាពជោគជ័យរបស់គាត់

មហាសេដ្ឋី ឬអ្នកដែលមានទ្រព្យសម្បត្តិទំាងអស់នៅលើពិភពលោកពួកគេតែងតែមានវិធីសាស្រ្ត ឬអាថ៌កំបាំងណាមួយនៅក្រោយភាពជោគជ័យរបស់ពួកគេ និងមានអាថ៌កំបាំងនៅក្រោយការកសាងទ្រព្យសម្បត្តិដើម្បីក្លាយទៅជាអ្នកមាន ។ មានមនុស្សរាប់ពាន់លាននាក់នៅលើពិភពលោក ហើយមានតែមហាសេដ្ឋីតែមួយភាគតូចតែប៉ុណ្ណោះ ដែលដឹងពីអាថ៌កំបាំងទាំងនេះ ហើយមនុស្សទាំងអស់នោះហើយដែលបានបង្កើតអាជីវកម្មជោគជ័យយ៉ាងអស្ចារ្យ និងផ្លាស់ប្តូរពិភពលោកយើងនេះ ។
តើអ្វីជាអាថ៌កំបាំងរបស់ពួកគេដើម្បីសម្រេចបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍បែបនេះ ? តើអ្វីដែលផ្តល់ថាមពលដល់ពួកគេដើម្បីសម្រេចគោលដៅប្រកបដោយមហិច្ឆតា ? តើពួកគេទៅដល់កន្លែងដែលពួកគេមានដូ​ចសព្វថ្ងៃនេះយ៉ាងម៉េច ? ហើយតើយើងអាចធ្វើដំណើរទៅដូចពួកគាត់ដែលឬទេ ដោយរបៀបណា ?
ខាងក្រោយនេះគឺជាអាថ៌កំបាំង ៦ យ៉ាងដែលពួកមហាសេដ្ឋីលើពិភពលោកតែងតែធ្វើ ៖
១. ងើបពីគេងនៅពេលព្រឹកព្រលឹម
២. ពួកគេថែរក្សាសុខភាព
៣. ពួកគេជាមនុស្សពូកែអានជាប្រចាំ
៤. ពួកគេជាមនុស្សដែលពូកែគិត ស្មោះត្រង់
៥. ពួកគេប្ដេជ្ញានឹងទម្លាប់
៦. ពួកគេអនុវត្តវិន័យរបស់ពួកគេ
គួរបញ្ចាក់ផងដែលថា រាល់ភាពជោគជ័យ និងទ្រព្យសម្បត្តិដែលពួកគេមានទាំងអស់នេះ វាកើតចេញអំពីទម្លាប់ដែលល្អដែលល្អមួយ និង​ការអនុវត្តន៍ជាប្រចាំ ។ ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយទៅអ្នកមាន ឬក្លាយទៅជាមនុស្សជោគជ័យម្នាក់ ដំបូងឡើយគឺអ្នកត្រូវតែផ្លាស់ប្ដូរទម្លាប់ជាមុនសិន ៕