មនុស្សមួយចំនួនប្រហែលជាកំពុងទើសទាល់ជាមួយខ្លួនឯងដែលមានក្បាលពោះធំហើយមែនទេ? កុំបារម្ភ! ថ្ងៃនេះសប្បាយដើរ សូមណែនាំរូបមន្តភេសជ្ជៈធម្មជាតិ ២ ប្រភេទ ដែលធ្វើឱ្យក្បាលពោះរាបស្មើបានយ៉ាងឆាប់រហ័ស ហើយវាថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង៖
១. ក្រូចឆ្មារសូដា
គ្រឿងផ្សំ៖
- ក្រូចឆ្មារ ៥ ផ្លែ
- ស្ករស
- សូដា ១ លីត្រ
- ជីអង្កាម
- ទឹកកក
២. ក្រូចឆ្មារសូដាខ្ញី
គ្រឿងផ្សំ៖
- ក្រូចឆ្មារ ៤ ផ្លែ
- ស្ករស
- ខ្ញី
- សូដា ១ លីត្រ
- ទឹកសុទ្ធកន្លះកែវ
- ជីអង្កាម
- ទឹកកក
វិធីធ្វើ៖ ច្របាច់ក្រូចឆ្មារយកទឹក រួចយកស្ករសក្នុងបរិមាណសមល្មមលាយជាមួយទឹកសុទ្ធដាំលើចង្រ្កានឱ្យឡើងខាប់ បន្ទាប់មកយកខ្ញីចិញ្ច្រាំឱ្យម៉ត់ដាក់ក្នុងទឹកស្ករនោះ ។ លាយទឹកក្រូចឆ្មារជាមួយល្បាយទឹកស្ករនិងសូដា ហើយនៅពេលទទួលទានគ្រាន់តែបន្ថែមទឹកកកនិងជីអង្កាមជាការស្រេច។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ត្រូវទទួលទានភេសជ្ជៈខាងលើជារៀងរាល់យប់មុនពេលចូលគេង ៕
ប្រភព៖ Brightside