លោក វ៉ាត់ ចំរើន
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ក្នុងពិធីចុះអនុស្សរណៈជាមួយនឹងក្រុមហ៊ុន
ខ្មែរ ប្រ៊ូវើរី លីមីតធីត នៅថ្ងៃពុធ ទី២១ ខែកញ្ញា ថា
តារាបាល់ទាត់ ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា និង
ម្ចាស់មេដាយមាសតេក្វាន់ដូ Asian Games ស៊ន សៀវម៉ី
ស្ថិតក្នុងចំណោមអ្នកកាន់ភ្លើងគប់នាថ្ងៃបើកឆាកព្រឹត្តិការណ៍កីឡាជាតិ
លើកទី១ ឬ National Games ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែតុលា
ដល់ថ្ងៃទី០៥ ខែវិច្ឆិកា។
ហើយការចាប់ផ្តើម "ភ្លើងគប់នឹងរត់ចេញពីព្រះបរមរាជវាំងដោយមានព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី ជាអ្នកប្រទានភ្លើងអាទិទេព ហើយអតីតកីឡាករចាស់ៗរបស់យើងនឹងទទួលភ្លើងទៀននឹង រត់ចូលមកពហុកីឡដ្ឋានជាតិ អ្នករត់ហ្នឹងសុទ្ធសឹងតែជាអ្នកហាត់អត្តពលកម្ម។ ចំពោះអ្នកដែលទទួលភ្លើងទៀនដំបូង យើងមានគម្រោងចាត់តាំងលោកគ្រូ កែវ ថុន ហើយបន្តទៅអតីតកីឡាករជើងចាស់យើងមួយចំនួនទៀត ដល់ពេលទៅដល់ពហុកីឡដ្ឋានជាតិ យើងនឹងបង្ហាញពីកីឡាករឆ្នើមៗរបស់យើងក្នុងសម័យនេះ ដោយ ប្រាក់ មុន្នីឧត្ដម ជាអ្នកចាំទទួល ហើយរត់ហុចឲ្យចាន់ វឌ្ឍនាកា ហើយវឌ្ឍនាកា ជាអ្នកហុចឲ្យ ស៊ន សៀវម៉ី ដើម្បីជាអ្នកដុតភ្លើងគប់"។

ចំណែកឯកីឡាចំនួន១៤ប្រភេទនឹងដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១
នេះ ដែលមានដូចជា អត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ, ប្រដាល់,
បាល់ទាត់, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ(WTF), វាយកូនបាល់,
បាល់ទះ, ប៉េតង់, ល្បុក្កតោ និង ,កាយសម្ព័ន្ធ។
បើតាមការប៉ាន់ស្មាន
ពិធីបើកឆាកនៅពហុកីឡដ្ឋានជាតិអាចស្រូបទាញមនុស្សចូលទស្សនាផ្ទាល់ចន្លោះ៥ទៅ៦ម៉ឺននាក់សូមបញ្ជាក់ផងដែរថាពិធីនេះមានការអញ្ជើញចូលរួមជាកិតិ្តយសពីសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ចំពោះគម្រោងចំណាយជំហានដំបូង គឺមានប្រមាណ១លានដុល្លារអាមេរិក។
ដោយ៖ Veasna