Post Top Ad

Thursday, December 01, 2016

ចំណុចអវិជ្ចមានទាំង៥ ដែលធ្វើឲ្យអ្នកមិនអាចផ្លាស់ប្តូទម្លាប់បាន



(បណ្តុំចំណេះដឹង)៖ ពិតមែនហើយមនុស្ស​ម្នាក់ៗ​ សុទ្ធតែ​មាន​ចំណុច​អវិជ្ចមាន​ផ្សេងៗ​គ្នា​ ​ដោយសារតែ​ទម្លាប់ជាប្រចាំថ្ងៃ​​របស់​ពួកគេ​ម្នាក់ៗ​ ហើយ​ប្រសិនបើ​ ​អ្នក​មិន​​ព្យាយាម​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​ចេញ​ទេ​ ​នោះ​ប្រាកដ​ជា​ ​មិនអាច​​​មាន​ភាព​ត្រចះត្រចង់​បាន​ឡើយ​ ព្រោះ​​​ទម្លាប់​អាក្រក់​ ​​​តែង​រាំងស្ទះ​ដល់​ដំណើរ​ឆ្ពោះទៅ​កាន់​ ភាព​ជោគជ័យ​របស់​អ្នក​ជា​និច្ច​​។​ ​ប៉ុន្តែ​​ ការ​ផ្លាស់ប្ដូរ​ទម្លាប់​អវិជ្ជមាន​ គឺ​មិនមែន​ជា​ការ​ងាយ​នោះ​ទេ​។ ​​ខាង​ក្រោម​នេះ គឺ​ជា​​កត្តាចំនួន​ដែល​​បញ្ជាក់​ថា​ ​អ្នក​មិន​អាច​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​បាន​​៖

១. ​គ្មាន​ទំនួល​ខុស​ត្រូវ
​ ប្រកដណាស់ទំនួលខុសត្រូវ​គឺ​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ​សម្រាប់​​មនុស្ស​គ្រប់រូប​​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​ផ្សេងៗ​។ ​ប៉ុន្តែ​ភាព​គ្មាន​ទំនួល​ខុស​ត្រូវ​ គឺ​ពិត​ជា​ទម្លាប់​ដ៏អវិជ្ជមាន​មួយ​ដែល​ ​ធ្វើ​ឲ្យ​អ្នក​ស្គាល់​តែ​បញ្ហា​​មិន​ចេះ​ចប់​​។ ​ប្រសិន​បើ​អ្នក​មិន​​មាន​ទំនួល​ខុសត្រូវ​នោះ​ទេ​ អ្នក​នឹង​​មិន​ងាយ និងផ្លាស់ប្ដូរ​ទម្លាប់​អវិជ្ជមាន​របស់​អ្នក​បាន​ឡើយ​។

២. ​ចូលចិត្ត​តែ​ពន្យារពេល​
​​​​​​​​ទោះជាយ៉ាងណាក៏ដោយពេល​ខ្លះ​មិនមែន​ដោយសារតែ​ ​បញ្ហា​ទាំង​នោះ​វា​លំបាក​ដោះស្រាយ​ពេក​​ទេ​ ប៉ុន្តែ​គឺ​ដោយសារតែ​ ការ​មិនព្រម​ដោះស្រាយ​វាទៅវិញទេ​ ​ដោយ​​ការ​ពន្យារពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ​​។ ​ការ​ពន្យារពេល​នេះ​ហើយ​ ដែល​នាំ​ឲ្យ​អ្នក​មិន​អាច​សម្រេច​ ឬ ដោះស្រាយ​បញ្ហា​បាន​ទាន់ពេល​ ហើយ​កាន់តែ​ធ្វើ​ឲ្យ​វា​កាន់តែ​រីក​ធំ​ឡើង​។

៣. ​ចូលចិត្ត​ធ្វើ​អ្វី​ដែល​ងាយៗ​ពេក
​គ្មាន​សមិទ្ធផល​អស្ចារ្យ​ណា​មួយ​អាច​កើតឡើង​ ដោយ​សារ​តែ​សកម្មភាព​ធម្មតាៗ​​នោះ​ទេ​ ពោល​គឺ​ត្រូវ​តែ​កើត​ចេញ​ពី​ ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ទើប​បាន​។ ​ប្រសិនបើ​ សមិទ្ធផល​អស្ចារ្យ​​ងាយ​នឹង​បង្កើត​មែន​ ប្រហែល​ជា​មនុស្ស​គ្រប់គ្នា​​សុទ្ធតែ​អាច​ទទួល​បាន​​វា​អស់​ហើយ​។ ​ការ​ចូលចិត្ត​ធ្វើ​អ្វី​ដែល​ងាយៗ​ តែ​ចង់​បាន​​លទ្ធផល​​ធំ​នោះ​ គឺ​ជា​ទម្លាប់​អាក្រក់​មួយ​ដែល​ មិន​អាច​ទៅ​រួច​។ ​ដូច្នេះ​បើ​អ្នក​នៅ​តែ​ប្រកាន់​គំនិត​បែបនេះ​ ប្រាកដ​ជា​គ្មាន​ថ្ងៃ​អាច​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​បាន​ឡើយ​។

​​​៤. ពឹង​​លើ​អ្នកដទៃ​
​ជា​រឿង​ធម្មតា​ទេ​ ដែល​មនុស្ស​គ្រប់រូប​ក្នុង​សង្គម​តែង​ពឹងពាក់​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ​​ឡើង ប៉ុន្តែ​​មិនមែន​មានន័យថា ​អ្នក​ត្រូវ​ពឹង​លើ​អ្នកដទៃ​គ្រប់បែប​យ៉ាង​នោះ​ឡើយ​ ​ព្រោះ​​បើ​លទ្ធផល​ដែល​កើត​ចេញ​ពី​ដៃ​របស់​អ្នក​ដទៃ​នោះ​ ​គឺ​​មិនអាច​ចាត់ទុក​ជា​​របស់​អ្នក​បានឡើយ​។ ​បើ​អ្នក​នៅ​តែ​ពឹង​ទាំង​ស្រុង​លើ​ អ្នកដទៃ​​នោះ មាន​ន័យ​ថា ​អ្នក​នឹង​នៅ​តែ​មាន​ភាព​ខ្សោយ​ដ៏​ធំ​ក្នុង​ជីវិត​ ​ហើយ​ក៏​មិន​អាច​ផ្លាស់ប្ដូរ​ទម្លាប់អវិជ្ចមានទាំងនោះបានដែរ។

ដោយ៖ CC
ប្រភព ៖ ince and lifehack