Post Top Ad

Wednesday, January 25, 2017

5 ចំណុចដែលអ្នកត្រូចំណាយលុយលើអាជីវកម្មរបស់អ្នក


អ្នកជំនួញភាគច្រើនប្រព្រឹត្តកំហុសមួយនេះ។ ពួកគេបានចំណាយប្រាក់ហួសហេតុ ដោយចុងក្រោយរកឃើញថា ពួកគេបានចាយលើសពីអ្វីដែលបានគិត។ ហើយអ្វីដែលពួកគេចំណាយនោះគឺដូចជាចាំបាច់ណាស់។ ក៏ប៉ុន្តែ ហេតុអ្វីក្រុមហ៊ុនដទៃមិនជួបប្រទះបញ្ហាមួយនេះដែរ? ខាងក្រោមនេះជាអ្វីដែលសហគ្រិនអាចចំណាយជ្រុល។
១/ វិក្កយបត្រ ៖
មានពេលខ្លះ ពេលអ្នកទិញទំនិញ អ្នកមិនមានទទួលនូវវិក្កយបត្រនោះទេ ដូច្នេះហើយអ្នកមិន​ដឹងពីចំនួនប្រាក់ពិតប្រាកដដែលអ្នកបានចំណាយក្នុងមួយខែៗ។ ឧទាហរណ៍ថា អ្នកទិញទំនិញក្នុងអីុនធើណិត អ្នកនឹងទទួលបានវិក្កយបត្រក្នុងប្រព័ន្ធអីុនធើណិត ហើយអ្នកងាយស្រួលភ្លេចណាស់។
២/អ្នកចំណាយលើអ្នកគ្រប់គ្រងលឿនពេក៖
មានក្រុមហ៊ុនទើបតែបើកថ្មីជាច្រើនបានចំណាយប្រាក់ជួលមនុស្សមកគ្រប់គ្រង។ អ្នកមិនទាន់ត្រូវការអ្នកគ្រប់គ្រងភ្លាមៗនោះទេ។ អ្នកគួរតែចាំដល់ក្រុមហ៊ុនរបស់អ្នកដើរស្រួល មានលទ្ធភាពគ្រប់គ្រាន់បើអ្នកមានជំនាញ គ្រប់គ្រង អាចគ្រប់គ្រងក្រុមហ៊ុនឱ្យដំណើរការទៅមុខបាន។
៣/ ការផ្សព្វផ្សាយ៖
 ក្រុមហ៊ុនភាគច្រើនចំណាយលុយជួលមនុស្សឱ្យផ្សព្វផ្សាយទំនិញរបស់ពួកគេ។ សំនួរសួរថា តើមាននរណាម្នាក់យល់ពីគោលបំណងក្រុមហ៊ុន ផលិតផលជាងអ្នកនោះ? ដូច្នេះហើយ វាជាអ្វីដែលអ្នកមិនគួរចំណាយ ហើយអ្នកអាចធ្វើដោយខ្លួនឯងបាន។
៤/ តម្លៃជួលអគារ៖
 អ្នកត្រូវដឹងថា ដីក្នុងទីក្រុងមានតម្លៃខ្លាំង។ពាណិជ្ជករជាច្រើនចំណាយលុយជួយ​ដីឬអគារ​ ដែលមានទំហំធំ ដោយពួកគេបង់លុយជាច្រើនប្រចាំខែ។ លុយទាំងនោះគួរយកមកវិនិយោគវិញប្រសើរជាង។
៥/ មតិដើម្បីស្ថាបនា៖
រាល់ក្រុមហ៊ុនពិតជាត្រូវការគំនិតថ្មីៗឬយោបល់ដើម្បីកែប្រែឲល្អជាងមុន។ តែក្រុមហ៊ុនមួយចំនួនចាយខ្លាំងពេក ទាំងមិនចាំបាច់។ ពួកគេអាចរកមតិយោបល់ពីអតិថិជនរបស់ពួកគេ។
ដោយ៖ BM
ប្រភព៖ businessinsider