ពេលយប់ និងពេលព្រឹក សុទ្ធតែពេលវេលាដ៏មានសារៈសំខាន់ សម្រាប់សិស្សានុសិស្សធ្វើស្វ័យសិក្សា និង ក្រេបជញ្ជក់ចំណេះដឹងបន្ទាប់ពីបានសិក្សានៅឯសាលា។ ម្ល៉ោះហើយសិស្សមួយចំនួនលើកជាមតិថា តើការរៀនពេលយប់ និង ក្រោករៀនពីព្រលឹម មួយណាល្អជាង? ជាមួយការចោទសួរនេះ មានយុវវ័យខ្មែរឆ្នើមៗ ៥រូប បានចូលខ្លួនមកចែករំលែកបទពិសោធន៍ ដូចខាងក្រោម៖
1 -គុជ គឹមសាន់ អតីតនិស្សិតអាហារូបករណ៍ នៃសាកលវិទ្យាល័យកម្ពុជា និង សាកលវិទ្យាល័យភូមិនភ្នំពេញតាម រយៈ បទពិសោធន៍កន្លងមក គឹមសាន់ ប្រាប់ថាពេលវេលាសិក្សាទាំងពីរសុទ្ធតែសំខាន់ដូចគ្នា ប៉ុន្តែការក្រោករៀនពីព្រលឹម គឺល្អជាង បើធៀបនឹងរៀនពេលយប់។ យុវជនរូបនេះបញ្ជាក់ពីហេតុផលថា ការក្រោករៀនពីព្រលឹម មានប្រសិទ្ធភាពខ្ពស់ ព្រោះខួរក្បាលស្រឡះល្អ មានថាមពលពេញលេញ អារម្មណ៍ស្រស់ស្រាយ និងចាប់មេរៀនឆាប់បាន។ ចំណែកការ រៀនពេលយប់ អ្នករស់នៅខេត្តកំពង់ចាមពោលថា ការរៀនពេលយប់ ងាយប្រឈមនឹងភាពអត់ងងុយ រៀនមិនសូវចូល និងធ្វើឱ្យបាត់បង់ការផ្ចង់អារម្មណ៍ ដោយមូលហេតុថា ខួរក្បាលដំណើរការមិនសូវល្អ ព្រោះរងនូវរឿងរ៉ាវជាច្រើន តាំងពីព្រលឹមទល់ព្រលប់។ ចំពោះរូបលោកផ្ទាល់ ចូលចិត្តក្រោករៀនពីព្រឹកជាង។
2-ប៉េង ចាន់ថុល និស្សិតថ្នាក់អនុបណ្ឌិតជំនាញ “គ្រប់គ្រងគុណភាពចំណីអាហារ” ប្រទេសបារាំង
ជុំវិញ ការលើកឡើងខាងលើ ចាន់ថុល បាននិយាយថាអាស្រ័យទៅលើបុគ្គលឬសិស្សម្នាក់ៗ ដោយអ្នកខ្លះចាប់បានល្អនៅពេលយប់ និងមួយចំនួនទៀតរៀនឆាប់ចាប់បាននាពេលព្រឹក។ កញ្ញាក៏មិនទាន់អាចសន្និដ្ឋានបានដែរថា ការរៀនពេលយប់ និងពេលព្រឹក មួយណាមានប្រសិទ្ធភាពជាងមួយណានៅឡើយ។ ទោះ យ៉ាងណាយោងតាមបទពិសោធន៍ ចាន់ថុល បានជ្រើសការរៀនពេលយប់ផង និងក្រោករៀនពីព្រលឹមផង ហើយអ្វីដែលសំខាន់ ត្រូវគេងឱ្យបានពី ៦ ទៅ ៧ ម៉ោង ដើម្បីឱ្យស្វ័យសិក្សា កាន់តែល្អប្រសើរ។ ចំពោះការរៀនទាំងពីរពេល បានធ្វើឱ្យការសិក្សារបស់យុវតីដដែលនេះទទួលបានផលល្អ។
3 -សៀវ សុខលី និស្សិតថ្នាក់បណ្ឌិតជំនាញ “វិស្វកម្មបរិស្ថាន” ប្រទេសជប៉ុន
មិន ខុសពីយុវតី ចាន់ថុល ប៉ុន្មានទេ យុវជន សុខលី ក៏មិនហ៊ានកំណត់ដែរថា ពេលមួយណាល្អជាងមួយណាឡើយ។ លោកតែងធ្វើស្វ័យសិក្សាទាំងពីរពេល ទៅតាមកាលវិភាគកំណត់។ អ្នកស្រុកសិរីសោភ័ណបន្តថា ដើម្បីឱ្យការសិក្សានៅផ្ទះមានប្រសិទ្ធភាព លោកបានបង្កើតទម្លាប់មួយ គឺរៀនពេលយប់ដល់ម៉ោង ១២ ឬ ចូលគេងមុននេះបើងងុយ និង ក្រោកម៉ោង ៦ ព្រឹករៀនបន្ថែម ព្រោះថារៀនតែពេលយប់ អាចចាប់មេរៀនមិនសូវបានល្អ។
4 -ថី វីរះ និស្សិតឆ្នាំទី២ ជំនាញស្ថាបត្យកម្ម នៃសាកលវិទ្យាល័យ Oklahoma សហរដ្ឋអាមេរិក
ងាក មក វីរៈ ឯណេះវិញបានឱ្យដឹងថា មិនអាស្រ័យលើពេលយប់ ឬព្រឹកទេ អ្វីសំខាន់គឺត្រូវគេងឱ្យគ្រប់ ៨ ម៉ោង។ វិធីដែលល្អចំពោះស្វ័យសិក្សា យុវជនវ័យ២០ឆ្នាំរូបនេះប្រាប់ថា ប្អូនសិស្សានុសិស្ស គួរគេងចាប់ពីម៉ោង ១០ យប់ និងក្រោកនៅ ៥ ព្រឹក ដើម្បីរៀនបន្ថែម។
គេងគ្រប់គ្រាន់ធ្វើឱ្យ ខួរក្បាលចងចាំល្អ ហើយសិស្សគួរតែរៀនតាមកាលវិភាគ និងគួរតែទម្លាប់ខ្លួនពីដើមទីទៅ មិនមែនពេលប្រឡងទើបចាប់ផ្ដើម ស្រវេស្រវាប្រឹងរៀននោះឡើយ។
5 -សៀក ងួន និស្សិតអនុបណ្ឌិតជំនាញ “គ្រប់គ្រងអប់រំ” នៅសាកលវិទ្យាល័យ ជុឡាឡុងកន
ប្រទេសថៃសៀក ងួន ក៏បានបញ្ចេញមតិដែរថា បើតាមទ្រឹស្ដីការក្រោករៀនពីព្រលឹម ធ្វើឱ្យសិស្សឆាប់ទទួលបាន ព្រោះខួរក្បាលស្រលះល្អ។ ទោះជាយ៉ាងណាក៏ដោយ លោកគិតថា វាអាស្រ័យទៅលើបុគ្គលម្នាក់ៗថាតើ គេទម្លាប់មួយណាជាង “សម្រាប់ខ្ញុំ ខ្ញុំអត់ចេះក្រោកពីព្រលឹមរៀនទេ ខ្ញុំរៀនពេលយប់សម្រាប់ត្រៀមប្រលងបាក់ឌុប។ ខ្ញុំគិតថាបើអាចក្រោកពីព្រលឹមរៀនបានគឺល្អ តែបើធ្វើមិនបានក៏មិនចាំបាច់ក្រោកពីព្រលឹមរៀន ឬ រៀនដល់យប់ជ្រៅដែរ”។
យុវជនប្រឹងតស៊ូរូបនេះបន្តថា ចំពោះរយៈពេលឈប់សម្រាកត្រៀមប្រលង (វិស្សមកាល) វាគ្រប់គ្រាន់សម្រាប់ឲ្យសិស្សរៀនតាមម៉ោងធម្មតាបាន គឺធ្វើយ៉ាងណាឲ្យខ្លួនឯងនៅជាប់នឹងមេរៀនមួយថ្ងៃៗពេញ ផ្ដោតតែលើការប្រលង ខណៈរឿងផ្សេងៗទុកមួយឡែកសិន ដូចជាការដើរលេងជួបជុំមិត្តភ័ក្ដិ ឬធ្វើអ្វីផ្សេងៗជាដើម។ សៀក ងួន ថា ចាំរហូតដល់មុនថ្ងៃប្រលងមួយថ្ងៃសឹមដើរស្រូបយកខ្យល់អាកាសល្អៗ ដែលធ្វើឲ្យខ្លួនស្រស់ស្រាយ។
ដោយ៖ BM
ប្រភព៖ Businessinsider