Post Top Ad

Saturday, February 04, 2017

ស្វែងយល់វិធីទាំង ៦យ៉ាងនេះដើម្បីដោះស្រាយនៅក្នុងដំណេកជារៀងរាល់រាត្រី


sleep

(បណ្តុំចំណេះដឹង)៖ ការ​យល់​សុបិន្ត​អាក្រក់ គឺ​ជា​រឿង​ដែល​ពិបាក​នឹង​ជៀស​ផុត​ណាស់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ ហើយ​វា​បាន​បំផ្លាញ​នូវ​ដំណេក​ដ៏​សុខ​ស្រួល​របស់​យើងផងដែរ​។ ការសុបិន្ត​អាក្រក់​ មាន​ដូច​ជា​ ការ​សុបិន្ត​ឃើញ​រឿង​ប្លែកៗ រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច ដូច​ជា​លង់​ទឹក ធ្លាក់​ពី​ទី​ខ្ពស់ ជួប​នឹង​សត្វ​សាហាវ ឬ​ទទួល​ការ​ដេញ​ប្រហារ​ពីមនុស្ស​អាក្រក់​ជាដើម​។
ការសុបិន្ត​អាក្រក់​ គឺ​ភាគ​ច្រើន​មាន​រយៈ​ពេល​វែង ហើយ​កើត​ឡើង​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ដំណេក​ ពោល​គឺ​ពេល​ជិត​ភ្លឺ​ មុន​យើង​ភ្ជាក់​ពី​គេង​។ បាតុភូត​នេះ​ ភាគ​ច្រើន​កើត​លើ​កូនក្មេង ប៉ុន្ដែ​វា​ក៏​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់ៗ​គ្នា​ ពេញ​មួយ​ជីវិត​ក៏​មាន​ដែរ​។
ក្រុម​អ្នក​ជំនាញ​ជឿ​ជាក់​ថា មនុស្ស​ដែល​មាន​គំនិត​ឆ្នៃ​ប្រឌិ​ត​ខ្ពស់ ដែល​តែង​តែ​ស្រមើស្រមៃ ឬ​អ្នក​ដែល​ងាយ​ទទួល​រង​ឥទ្ធិ​ពល​ពី​កត្តា​សង្គម និង​បរិស្ថាន​ជុំវិញ គឺ​ជា​អ្នក​ប្រឈម​នឹង​ហានីភ័យ​នៃ​សុបិន​អាក្រក់​។
អ្នក​ត្រូវ​ចង​ចាំ​ថា សុបិន​អាក្រក់​ គឺ​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ។ ការ​យល់​សុបិន​អាក្រក់ យូរ​ៗ​ម្ដង​ គឺ​មិនមែន​ជា​បញ្ហា​នោះ​ទេ ប៉ុន្ដែ​​ប្រសិន​បើ​វា​កើត​ឡើង​ជា​ប្រចាំ នោះ​វា​គឺ​ជា​បញ្ហា​ដែល​អ្នក​ត្រូវ​រក​វិធីដោះ​ស្រាយ​វា។
​ ខាងក្រោមនេះជា​ហេតុ​ផល​៦​យ៉ាង​ ដែល​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​នូវ​សុបិន​អាក្រក់​ក្នុង​ដំណេក​៖
១. ឱសថ
ថ្នាំ​មួយ​ចំនួន ជា​ពិសេស​គឺ​ថ្នាំងងុយ​គេង ថ្នាំសណ្ដំ ថ្នាំ​ស្រវឹង ជាដើម គឺ​ជា​ថ្នាំ​ដែល​ប៉ះ​ពាល់​ដល់​កម្រិត​នៃ​ការ​បញ្ជូន​សារ​នៃ​សរសៃ​ប្រសាទ​ក្នុងភាគ​កណ្ដាល​នៃ​​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​ជួប​នូវ​សុបិន​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​។
២. គ្រឿង​ស្រវឹង
គ្រឿង​ស្រវឹង​ គឺ​ជា​គ្រឿង​ដែ​ល​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​បាន​រហ័ស ប៉ុន្ដែ​នៅ​ពេល​ខ្លះ វា​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ គេង​លែង​លក់​ក៏​មាន​ដែរ​។ ការ​ទទួល​ទានគ្រឿង​ស្រវឹង​ច្រើន​ហួស គឺ​អាច​នាំ​ទៅ​ដល់ការ​យល់​សប្ត​អាក្រក់​ និ​ងគេង​មិន​លក់​។
៣. មាន​ជម្ងឺ
ពេល​ខ្លះ ការ​កើត​ជម្ងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ធម្មតា ក៏​អាច​ធ្វើ​ឲ្យ​យើង​ជួប​សុបិន​អាក្រក់​ផង​ដែរ​។ ក្រៅ​ពី​នេះ​ ការ​ពិបាក​ដក​ដង្ហើម ការ​កើត​ជម្ងឺ​ងងុយ​ដេក ក៏​អាច​បង្កើន​ការ​ប្រឈម​មុខ​នឹង​សុបិន​អាក្រក់​នោះ​ដែរ​។
៤. អាហារ​មាន​រស​ជាតិ​ហិរ
ការ​ញ៉ាំ​អាហារ​ដែល​មានរស​ជាតិ​ហិរ ឬ​ប្រៃ​ពេក មុន​ពេល​ចូល​ដំណេក​ អាច​រំខាន​ដល់​ការ​គេង​របស់​អ្នក​ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​សុបិន​អាក្រក់​ដែរ​។ ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ធ្វើ​ការ​ធ្ងន់​ធ្ងរ​​មុន​ពេល​ចូល​គេង ក៏​អាច​ធ្វើ​សុបិន​អាក្រក់​តាម​លង​អ្នក​ផង​ដែរ​។
៥. អារម្មណ៍​ស្រេ្ដស និង​ការ​ភ័យ​ខ្លាច
សុបិន​អាក្រក់ គឺ​ជា​លទ្ធ​ផល​នៃ​អារម្មណ៍​ធុញ​ថប់ ស្រេ្ដស តប់​ប្រម៉ល់​ និ​ងការ​ភ័យ​ខ្លាច​​។ ការ​ជួប​ប្រទះ​នូវ​រឿង​ដែល​អាក្រក់​ៗ​ក្នុង​ជីវិត​ ដូច​ជា​ការ​ត្រូវ​បាន​គេ​ចាប់​រំលោភ ការ​បាត់​បង់​​នូវ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ការ​ឃើញ​ហេតុ​ការ​គ្រោះ​ថ្នាក់​ចរាចរ​សាហាវ​ៗនៅ​នឹ​ង​មុខ និង​រឿង​ហេតុ​អាក្រក់​ផ្សេង​ទៀត​ គឺ​ជា​មូលហេតុ​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ប្រឈម​មុខ​នឹង​សុបិន​អាក្រក់​។
៦. អារម្ម​ណ៍​តាន​តឹង​រាល់​ថ្ងៃ
ការ​ជួប​ប្រទះ​នូវ​អារម្មណ៍​តាន​តឹង​ជា​រៀង​រាល់​ថ្ងៃ​ ដូច​ជា​ការងារ​គ្មាន​សុវតិ្ថ​ភាព​ (គ្មាន​កុង​ត្រា​ត្រឹម​ត្រូវ) បញ្ហា​ហិរញ្ញវត្ថុ បញ្ហា​គ្រួសារ (ការ​លែង​លះ ) គឺ​ជា​មូល​ហេតុ​ផ្សេង​ទៀត​ ដែល​ធ្វើ​ឲ្យ​អ្នក​ជួប​សុបិន​អាក្រក់​។
 អ្នក​នឹង​ជួប​នូវ​សុបិន​ដ៏​ល្អ ប្រសិន​បើ​អ្នក​ធ្វើការ​ផ្លាស់​ប្ដូរ​នូវ​ទម្លាប់​ការ​រស់​នៅ​ឲ្យបានល្អ​ប្រសើរ!

ដោយ៖ CC
ប្រភព៖ rckbook