ទីស្នាក់ការថ្មីរបស់ Apple តម្លៃ ៥ ពាន់លានដុល្លារសាងសង់ជិតរួចរាល់មែនទែនហើយ ដោយរំពឹងបើកដំណើរការនៅខែមេសា។ ថ្ងៃនេះដែរ Apple បានប្រកាសថាទីស្នាក់ការថ្មីនឹងមានឈ្មោះថា Apple Park។
Apple Park នឹងអាចផ្ទុកមនុស្សបាន ១២ ០០០ នាក់ ដែលរួមមានការិយាល័យធ្វើការ, ហាង Apple Store, ហាងកាហ្វេ, កន្លែងហាត់ប្រាណទំហំ ៩ ២៩០ ម៉ែត្រការ៉េសម្រាប់បុគ្គលិក, មន្ទីរស្រាវជ្រាវនិងបង្កើត រួមទាំងសាលប្រជុំឈ្មោះ Steve Jobs Theater ដែលអាចផ្ទុកមនុស្សបាន ១ ០០០ នាក់។
ទីស្នាក់ការថ្មីនេះសង់ឡើងលើផ្ទៃដីទំហំប្រមាណ ៧១០ ០០០ ម៉ែត្រការ៉េ ស្របពេលដែលទីតាំងទាំងមូលដំណើរការដោយថាមពលបង្កើតឡើងវិញ ១០០% ដោយមានជាផ្ទាំងសូឡាររាប់សិបផ្ទាំងលើដំបូលអគារ៕
ប្រភព៖ GSMarena