កន្លងមក ថ្មីៗនេះ មានការកើនឡើងនៃជំងឺ ពងបែកនៅលើដៃជើង និងក្នុងមាត់ ដូច្នេះហើយ លោកអ្នកដែលជាឪពុកម្តាយ និងអាណាព្យាបាលកុមារទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងរកការព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅជិតបំផុតដើម្បីទទួលការព្យាបាលសមស្រប ជជាពិសេសកុមារដែលមានរោគសញ្ញាគ្រោះថ្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យឯកទេសកុមារជាបន្ទាន់ ។
រោគសញ្ញាគ្រោះថ្នាក់នៃជំងឺពងបែកមានដូចជា៖ ក្អួត;សន្លឹម;ប្រកាច់;កន្ត្រាក់ដៃជើង;អន់ដៃជើង;ពិបាកដក ដង្ហើម ហត់ ដង្ហក់ ជាដើម ។ជាទូទៅជំងឺនេះភាគច្រើនជាជំងឺស្រាល ដោយគ្រាន់តែមានសញ្ញាដូចជា គ្រុនក្តៅមានដំបៅឈឺក្នុងមាត់ និងមានពងកន្ទួលលើបាតដៃ បាតជើង និងកំប៉េះគូទ ហើយអ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី៧ទៅ១០ថ្ងៃដោយពុំបាច់មានការព្យាបាលហើយកម្រនិងមានផលវិបាកណាស់ ។
ជំងឺពងបែកដៃជើង និងក្នុងមាត់នេះបណ្តាលមកពីវីរុសដែលស្ថិតនៅក្នុងក្រុមEnterovirusជាអ្នកបង្ក ភាគច្រើនបង្កឡើងដោយCoxsackievirus តែក៏អាចបង្កដោយមេរោគEnterovirus 71(EV71)ផងដែរ ។ បច្ចុប្បន្ននេះមិនមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺប្រភេទនេះនៅឡើយទេ ។
ការព្យាបាលជំងឺនេះមានដូចជា៖
-អ្នកជំងឺគួរតែបរិភោគទឹកឱ្យបានច្រើន ។
-អ្នកជំងឺអាចប្រើប្រាស់ថ្នាំបញ្ចុះកំដៅ និងថ្នាំបំបាត់ការឈឺចាប់ដែលបណ្តាលមកពីការពងបែកក្នុងមាត់ ។
-មិនត្រូវប្រើថ្នាំអាស្ពីរីន(Aspirin)ដើម្បីបញ្ចុះកំដៅទេ ។
-អ្នកជំងឺគួរតែបរិភោគទឹកឱ្យបានច្រើន ។
-អ្នកជំងឺអាចប្រើប្រាស់ថ្នាំបញ្ចុះកំដៅ និងថ្នាំបំបាត់ការឈឺចាប់ដែលបណ្តាលមកពីការពងបែកក្នុងមាត់ ។
-មិនត្រូវប្រើថ្នាំអាស្ពីរីន(Aspirin)ដើម្បីបញ្ចុះកំដៅទេ ។
ជំងឺពងបែកដៃជើង និងក្នុងមាត់ អាចការពារបានដោយលោកអ្នកគ្រាន់តែអនុវត្តអនាម័យល្អ និងការយកកូនទៅមន្ទីរពេទ្យទាន់ពេល ប្រសិនបើមានរោគសញ្ញាធ្ងន់ ។ ក៏ប៉ុន្តែមិនមានថការពារ ឬថ្នាំព្យាបាលសម្រាប់មេរោគដែលបង្កជំងឺនេះទេ ។
ដើម្បីចៀសផុតពីការកើតមានជំងឺនេះលោកអ្នកគួរតែអនុវត្តតាមវិធីខាងក្រោមដូចជា ៖
-ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ ឬជាមួយទឹកអាល់កុល ជាពិសេសក្រោយប៉ះពាល់ពងបែក ឬដំបៅ និងមុនពេលរៀបចំអាហារ មុនពេលបរិភោគអាហារ មុនពេលបញ្ចុកចំណីដល់ទារក ឬកុមារ ក្រោយពេលប្រើប្រាស់បង្គន់អនាម័យ និងក្រោយពេលប្តូរទ្រនាប់គូទទារក ឬជូតសំអាតរាងកាយកុមារ ។

-លាងសំអាតដៃ និងរបស់ដែលប្រឡាក់ដោយទឹកសាប៊ូ ។
-ចៀសវាងការប៉ះពាល់ស្និទ្ធស្នាល(ថើប ឱប ប្រើប្រាស់សម្ភារសំរាប់ហូបចុករួម)ជាមួយក្រុមកុមារដែលមានជំងឺនេះ ។
-ចៀសវាងការប៉ះពាល់ស្និទ្ធស្នាល(ថើប ឱប ប្រើប្រាស់សម្ភារសំរាប់ហូបចុករួម)ជាមួយក្រុមកុមារដែលមានជំងឺនេះ ។
-ផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹកស្អាតដល់កុមារ ។ ប្រើស្លាបព្រា និងចានដាច់ដោយឡែក សម្រាប់កុមារ នីមួយៗ ។ អ្នកមើលថែកុមារ តូចៗ ត្រូវមានអនាម័យផ្ទាល់ខ្លួនឱ្យបានល្អ ៕
ប្រភព៖kohsantepheapdaily