YouTube ប្រកាសដំណើរការមុខងារទូរទស្សន៍តាមបណ្ដាញអ៊ីនធឺណិត (Streaming TV) បន្ថែមលើវីដេអូបច្ចុប្បន្ន ហើយមាន ៤៤ ប៉ុស្តិ៍ និងគិតថ្លៃ ៣៥ ដុល្លារក្នុងមួយខែ។
១៤ ប៉ុស្តិ៍ ក្នុងចំណោម ៤៤ ជាការផ្សាយកម្មវិធីកីឡា ប៉ុន្តែមុខងារថ្មីនេះមិនទាន់ដាក់ឲ្យប្រើជុំវិញពិភពលោកនៅឡើយទេ គឺមានតែនៅអាមេរិក។ ដោយឡែក YouTube ក៏បានឲ្យអ្នកគាំទ្រតាមប្រទេសនានាចុះឈ្មោះដើម្បីអាចទទួលសេវាកម្មក្នុងពេលខាងមុខ។
ជាមួយថ្លៃសេវា ៣៥ ដុល្លារក្នុងមួយខែ អាចនឹងមិនងាយមានអ្នកប្រើសម្រាប់ប្រទេសកម្ពុជា ព្រោះក្នុងចំណោម ៤៤ ប៉ុស្តិ៍របស់ទូរទស្សន៍ YouTube គឺប្រិយមិត្តអាចរកបានក្នុងកញ្ជប់សេវាកម្មទូរទស្សន៍ខ្សែកាបតម្លៃជាង ១០ ដុល្លារក្នុងមួយខែនៅភ្នំពេញ៕
ប្រភព៖ PhoneArena